លោក ព្យែរ អ៊ីវកាត់ទ្រី៖ ការប្រជែងគ្នាជាមួយជម្រើសជាតិថៃ មុនស៊ីហ្គេម នៅកម្ពុជា គឺជាការវាសស្ទង់សមត្ថភាពអត្តពលិកជម្រើសជាតិកង់ភ្នំកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៣ ដែលបានរៀបចំនៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ នាចុងសប្តាហ៍នេះ ។
លោក ព្យែរ អ៊ីវកាត់ទ្រី ស្ថាបនិកកង់ភ្នំ និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បានបញ្ជាក់ថា ជុំទី៣នេះ ពិតជាអស្ចារ្យ និងបានភ្ញាក់ផ្អើលចំពោះវត្តមានក្រុមជម្រើសជាតិថៃបានចូលរួមប្រកួត នឹងបានក្លាយមួយជាចំណែកយ៉ាងសំខាន់ បង្កលក្ខណៈងាយស្រួល ក្នុងការពិនិត្យមើលសិទ្ធផលកីឡាករ កីឡាការិនីជម្រើសរើសជាតិកង់ភ្នំកម្ពុជា បានវាស់ស្ទង់សមត្ថភាព តើយើងស្ថិតនៅកម្រិតណា ហើយត្រូវពង្រឹងចំណុចខ្វះខាតត្រង់ណាខ្លះ សម្រាប់ត្រៀមលក្ខណៈប្រជែងមេដាយពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លោក ព្យែរ អ៊ីវកាត់ទ្រី បន្តថា “វាពិតជាមានការភ្ញាក់ផ្អើលសម្រាប់ជុំទី៣នេះ ខ្ញុំគិតថា ជោគជ័យដោយមានកីឡាករ កីឡាការិនីជម្រើសជាតិថៃចូលរួម ដែលធ្វើឱ្យការប្រកួតមើលទៅកាន់តែចាប់អារម្មណ៍ និងស្វិតស្វាញ សម្រាប់កីឡាករ កីឡាការិនីកម្រិតខ្ពស់ពិតជាល្អណាស់ បានបង្ហាញពីការប្រកួតប្រជែងទាំងផ្នែកបុរស កម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់ល្អ ចំណែកកីឡាការិនីកម្ពុជា ក៏ធ្វើបានល្អដែរ។ ស្ថាបនិករូបនេះ បន្តថា ការប្រកួតដំណើរការដោយរលូន មានការព្រួយបារម្ភពីរឬបីសប្តាហ៍មុនអំពីអាកាសធាតុ ដោយសារតែមេឃភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែដល់ថ្ងៃប្រកួត អាកាសធាតុមានអំណោយផលល្អសម្រាប់ការប្រកួតនេះ ជាមួយកីឡាករ កីឡាការិនីអន្តរជាតិខ្លាំងៗចូលរួម និងគ្មានកីឡាករណាម្នាក់គ្រោះថ្នាក់ ហើយសង្ឃឹមថាយើងនឹងមកប្រកួតនៅទីនេះម្ដងទៀត។ លោក អះអាងថា ការប្រកួត នៅទីលានភ្នំគូលែន គឺជាឱកាសដ៏ល្អ ដើម្បីឲ្យសិទ្ធផលកាន់តែខ្លាំង និងល្អប្រសើរ ដូច្នេះយើងត្រូវធ្វើឱ្យធំជាងមុន ឆ្ងាយជាងមុន ដោយបន្ថែមផ្នែកបច្ចេកទេស ទូលំទូលាយជាងនេះ និងប្រើពេលកាន់តែយូរ ។ នេះជាជំហានទី១ ដែលយើងបានកែប្រែចំណុចខ្វះខាតជាច្រើន ។ «ខ្ញុំគិតថា អត្តពលិក និងក្រុមការងារបច្ចេកទេស នឹងកាន់តែល្អប្រសើរ ហើយនឹងមានវគ្គបំប៉ន់បច្ចេកទេសបន្ថែមមួយចំនួនទៀត ដូច្នេះខ្ញុំគិតថា យើងនឹងល្អប្រសើរសម្រាប់ស៊ីហ្គេម។

គួរបញ្ជាក់ថា សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ Class A បានលើកីឡាករ គីម ម៉េងឡុង Class B1 លេខ១បានលើ កីឡាករ ក្រួច វ៉ា Class B2 លេខ១បានលើកីឡាករថៃ Sarachet Sing jui . Class C០ លេខ១បានលើ កីឡាករ ជា សុផាណា Class C1 លេខ១បានលើកីឡាករ ពៅ សុផាន Class C2 លេខ១បានលើ ធីម លីម៉េង Class C3 លេខ១បានលើកីឡាករ យី លាងម៉េង Class K2 Boy លេខ១បានលើកីឡាករ វុន ដាវីត Class Women Elite លេខ១បានលើកីឡាការិនីថៃ Jarinya Suebjakthin . Class Women លេខ១បានលើកីឡាការិនី Khen Malai ។
គួររំលឹកថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Wurkz Mountain Bike Serie ឆ្នាំ២០២២ ប្រណាំងជុំទី១ នៅខេត្តកំពត ទាក់ទាញបានអ្នកចូលរួមជាង៥០០នាក់ និងជុំទី២ នៅខេត្ត កំពង់ស្ពឺ មានអ្នកចូលរួមជាង៤០០នាក់ នឹងលើកទី៣ នៅសៀមរាបមានអ្នកចូលរួមប្រណាំងតែជាង៣២០នាក់ប៉ុណ្ណោះ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner