ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប អំពាវនាវដោយសេចក្តីគោរព អញ្ជើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលដោយជោគជ័យ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២២នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី-ការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់
-នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ចូនទិន្នន័យមក គ.ជ.ប ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះ បោះឆ្នោត
-លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២១។

ឯកឧត្តម មាន សទិ បានមានប្រសាន៍ថា ជារៀងរាល់ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាម ប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតនិងបញ្ជី បោះឆ្នោត័ ដើម្បីឱ្យនាយកដ្ឋានត្រួតពិនិត្យការងារជាប្រចាំ។

សូមបញ្ជាក់ថា កាលពីមិនទាន់ប្រើប្រព័ន្ធ Internet ក្រុមចុះឈ្មោះ បោះឆ្នោតត្រូវបញ្ជូនឯកសារចុះឈ្មោះទាំងអស់មកនាយកដា្ឋន់ គ្រប់គ្រឹងទិន្នន័យអ្នកបោះឆ្នោត់ នឹងបញ្ជីបោះឆ្នោត ពេលបាន ប័ញ្ចប់ការងារនៃការពិនិត្យបឹញ្ជីឈ្មោះ “ និងការ៏ចុះឈ្មោះបោះឆ្នោត ហើយការត្រួតពិនិត្យនៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យ ក៏ត្រូវ៉ឺធ្វើ ក្រោយពីបានទទួលបញ្ជីទាំងអស់នោះដែរ។

នីតិវិធីនៃការចុះឈ្មោះថ្មី មានភាពងាយស្រួល និងច្បាស់លាស់ ហើយ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នានៅទូទាំងឃុំ សង្កាត់ ក្នុងប្រទេស ហើយការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយគឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែល នឹងត្រូវលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត។
ចំណែកឯនីតិវិធីចាស់វិញ ការបិទផ្សាយបញ្ជីបោះឆ្នោតត្រូវធ្វើ ទៅតាមករណីនៃឃុំ សង្កាត់ នីមួយៗ គឺមិនបានបិទផ្សាយក្នុងថ្លឹ តែមួយទូទាំងប្រទេសទេ។

៤. លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតបានចំនួន ៨.២០៨.៦៦៦នាក់ សេនិង ៨៩.១៧%។ ការចែកលិខិតអញ្ជើញត្រូវបានបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះហើយ តែប្រីជា-ពលរដ្ឋដែលមិនទាន់បាន ទទួលលិខិតឹអញ្ជើញ អាចទៅស្នើសុំនៅសាលាឃុំ សង្កាត់ ដែល ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ។

តាងនាម គ.ជ.ប ឯកឧត្តមប្រធាន អង្គប្រជុំធ្វើការ អំពាវនាវដោយសេចក្តីគោរព អញ្ជើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងសឹង្ឃឹមយ៉ាងមុតម៉ាំថា តាមរយៈ ការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ យើងនឹង ទទួលបានលទ្ធផលជោគជ័យ។
ម្យ៉ាងទៀងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ឯកឧត្តម មាន សទិ អំពាវនាវដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ក្រុមចុះឈ្មោះ បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋអ្នកចុះឈ្មោះ បោះឆ្នោត និងគ្រប់ភាគីពាក់ព័នខ្ចីទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner