ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមថ្ងៃនេះ (Video Inside)

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ នៅតាមការទូទាំងឃុំ-សង្កាត់ ទូទាំងប្រទេស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអោយដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះនិងការ ចុះ ឈ្មោះបោះឆ្នោត នឹងត្រូវធ្វើជារៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ដោយចាប់ ផ្តើមពីម៉ោង ៧ ព្រឹកដល់ ម៉ោង១១កន្លះថ្ងៃត្រង់ និងពេលរសៀលចាប់ផ្តើមពីម៉ោង២រសៀល ដល់ម៉ោង ៥កន្លះនាទីល្ងាច ។

គជបបានអំពាវនាវប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុង បញ្ជីនិងគ្រប់អាយុ សូមអញ្ជើញចុះឈ្មោះបោះឆ្នោតនឹងមានរយៈពេល២ខែនិង១២ថ្ងៃ គឺរវាង ពីថ្ងៃទី២០តុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងថ្ងៃស្អែកដែលមានការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះផងដែរ, សម្តេចតេជោហ៊ុនសែន នឹងអញ្ជើញទៅ កាន់មណ្ឌលបោះឆ្នោតរបស់សម្តេចដើម្បីការ ប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជី ឈ្មោះបោះ ឆ្នោត ដែលប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២នោះវិញ។

ads banner