បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកាសថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី និងអំពាវនាវឲ្យសមត្ថកិច្ចចាប់ទណ្ឌិតរូបនេះ ដាក់ពន្ធនាគារពេលចូលដីកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមរយៈវីដេអូដែលបានបង្ហោះចែកចាយតៗគ្នា, បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងមានសាច់ញាតិជាជនជាតិអាមេរិកដែរនោះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក ក៏បានអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ត្រូវចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ឲ្យខាងតែបាន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ នៅពេលដែលទណ្ឌិតរូបនេះ វិលចូលប្រទេសកម្ពុជា មិនថាថ្ងៃណានោះទេ ពោលមិនត្រូវលើកលែងនោះឡើយ។

ប្រជាពលរដ្ឋខ្មែរ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋ Washington ទាំងមូលមានការខកចិត្តយ៉ាងខ្លាំង និងសូមធ្វើការថ្កោលទោសចំពោះអ្នកទោស សម រង្ស៉ី ដែលម្ដងជាពីរដងហើយ បានប្រើសារនយោបាយវាយប្រហារ ក៏ដូចជាមើលងាយព្រះចេស្ដារព្រះមហាក្សត្រ ជាទីគោរពសក្ការៈទាំងអស់។ ពួកយើងទាំងអស់គ្នា សូមជំរុញឲ្យតុលាការចាត់ វិធានការតាមផ្លូវច្បាប់ ចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ញាត់គុកឲ្យបាននៅថ្ងៃណា ពេលណាដែលសម រង្ស៉ី ជាន់ដីខ្មែរ»។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តីនៃកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការពារយ៉ាង ប្តូរផ្តាច់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់ស្មើ ជីវិតរបស់ប្រជារាស្ត្រខ្មែរ ទូទៅ ដោយមិនឲ្យនរណារំលោភបំពាន បានជាដាច់ខាត។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយ ប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។ សារនយោបាយប្រមាថទៅលើអង្គព្រះមហាក្សត្រ ត្រូវបានទណ្ឌិតរត់ចោល ស្រុករូបនេះ បន្តយកមកបង្ហោះលើហ្វេសបុករបស់ខ្លួនថែមទៀតនៅថ្ងៃទី១៤  ខែកញ្ញា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner