ក្រសួងអប់រំ យុវជន និងកីឡាពង្រឹងសមត្ថភាព ធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា

វគ្គបំប៉នសមត្ថភាពបុគ្គលិកអប់រំស្តីពីការសិក្សាស្រាវជ្រាវត្រូវបានប្រារព្ធធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែតុលា ឆ្នំា២០២២ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ដោយក្រសួងអប់រំ យុវជន និងកីឡាពង្រឹងបន្ថែមដល់គុណភាពសមត្ថភាពធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានសម្តែងក្តីរីករីករាយក្រៃលែង ដែលបានចូលរួម ក្នុងពិធីបើក វគ្គបំប៉នសមត្ថភាពបុគ្គលិកអប់រំជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានជតិអប់រំកាយ និងកីឡានាពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យអប់រំកាយ និងកីឡាកម្ពុជាមានការរីកចម្រើន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជាអទិភាពនៃគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់អាទិភាពដល់វិស័យអប់រំកាយ និងកីឡា ព្រោះវិស័យនេះបានរួមចំណែកយ៉ាងសកម្ម និងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអំពើអសកម្មមួយចំនួនក្នុងគ្រួសារ និងសង្គមព្រមទាំងធ្វើឱ្យមនុស្យគ្រប់រូបមានសុខភាពល្អ ប្រាជ្ញាភ្លឺថ្លា មានសីលធម៌ល្អ សុជីវធម៌ល្អក្នុងគ្រួសារ សាលារៀនជាពិសេសធ្វើឱ្យកុមារា កុមារី យុវជន យុវនារីមានភាពក្លាហាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលជាយុទ្ធសាស្ត្រសម្រាប់រយៈពេលវែង ឆ្នាំ២០១៩-២០២៣ និងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំណត់ថាឆ្នាំ២០៣០ គ្រូបង្រៀនទាំងអស់ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ ដើម្បីស្របតាមស្តង់ដាប្រទេសនៅតំបន់អាស៊ាន។
ឯកឧត្តម ប៊ូ ជុំសេរី បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិនេះ ក្រសួងបានអនុញ្ញាតឱ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហការជាមួយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសនៃប្រទេសជប៉ុន រៀបចំប្រែក្លាយ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឲ្យទៅជាគ្រិះស្ថានឧត្តមសិក្សាមួយនៅកម្ពុជាផ្នែកអប់រំកាយ និងកីឡា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដើម្បីពង្រឹង និងបង្កើនចំណេះដឹងថ្មីៗ ជូនលោកគ្រូ អ្នកគ្រូឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំគរុនិសិ្សតធ្វើការសិក្សាស្រាវជ្រាវនៅពេលបញ្ចប់ឆ្នាំសិក្សាកម្រិតបរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រអប់រំកាយ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលគ្រោងនឹងប្រឡងបញ្ចប់ជំនាន់ទី១ នៅឆ្នាំ២០២៣ខាងមុនេះ និងឆ្នាំក្រោយៗទៀត។
គួរបញ្ជាក់ថា វគ្គបំប៉ននេះមានសិក្ខាកាមចូលរួមចំនួន២៩នាក់ ស្រី១៤នាក់ ដោយប្រើប្រាស់ថវិកាឆ្នាំ២០២២ របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា។ គណៈគ្រប់គ្រងវគ្គក៏បានស្នើឲ្យសិក្ខាកាមប្តេជ្ញាចិត្ត យកចិត្តទុកដាក់ខិតខំ បង្កើនសមត្ថភាពរបស់ខ្លួនលើផ្នែកស្រាវជ្រាវ ក្នុងការសិក្សាបរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រឯកទ្ទេសអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឱ្យបានទទួលលទ្ធផលល្អ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner