ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិដណ្តើមបានដំណែងជើងឯកពានរង្វាន់វិទ្យាល័យលើកទី២ ឆ្នាំ២០២២

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់វិទ្យាល័យ លើកទី២ ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីម្ចាស់ជើងឯករដូវកាលទី១ ក្នុងជំនួបផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល៣ទល់១ កាលពីល្ងាច ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២២ នៅកីឡដ្ឋានបឹងកេត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហពភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។
តាមរបាយការណ៍ការប្រកួតបានឲ្យដឹងថា ជើងឯកវិទ្យាល័យ បានចាប់ផ្តើមជាលើកទី២ ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ដោយក្រុមបាល់ទាត់ចូលរួម ចំនួន ១២ វិទ្យាល័យ(ដូចជា៖វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យឫស្សីកែវ វិទ្យាល័យបឹងត្របែក វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី – វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះ ដាច់ វិទ្យាល័យពងទឹក វិទ្យាល័យ ជា ស៊ីម សាមគ្គី វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា វិទ្យាល័យ ហ៊ុន សែន សេរីភាព និងសាលារៀនវ៉េស្ទឡាញន៍)ដែលច្រើនជាងលើកទី១ ចំនួន ០៣វិទ្យាល័យ។ ការប្រកួតបានចាប់ផ្តើមដំណើរការពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងរៀងរាល់ថ្ងៃ ពុធ និងថៃ្ងព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ៣:៣០នាទីរសៀល ដោយប្រើប្រាស់ទីលានបាល់ទាត់ ចំនួន ០៣ រួមមាន ទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ និងកីឡដ្ឋានខេត្តកណ្តាល។ ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ បង្កើតឡើងនៅឆ្នាំ២០១៩ ជាគំនិតផ្ដួចផ្ដើមឡើងដោយសហ ភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងក្លិបកីឡាបាល់ទាត់បឹងកេត ដែលមានការអនុញ្ញាត និងគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅផ្តល់ឱកាសដល់យុវជន ដើម្បីបន្តវេន និងសម្រួចនូវផ្នត់គំនិតដល់យុវជននៅ កម្រិតមធ្យមសិក្សា ស្របតាមពាក្យស្លោក “កូនល្អ សិស្សល្អ កីឡាករគម្រូ សាលារៀនស្អាត”។ សហភាព សហព័ន្ធយុវជនកម្ពុជា សង្ឃឹមថា ការចូលរួមប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យនេះ នឹងផ្តល់នូវបទ ពិសោធន៍ល្អៗដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក ជាពិសេសកីឡាករទាំងអស់ បន្តក្តីសង្ឃឹមរបស់ខ្លួន ក្លាយជា កីឡាករអាជីព នាពេលអនាគត។ លើសពីនេះទៅទៀត ស.ស.យ.ក រាជធានីភ្នំពេញ នឹងបន្តខិតខំ រៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកវិទ្យាល័យ នារដូវកាលក្រោយៗទៀត ដើម្បីបណ្តុះយុវជន ល្អៗ ចូលរួមចំណែកដល់ជម្រើសជាតិកម្ពុជានាពេលអនាគត។
ក្រុមចំណាត់ថ្នាក់លេខ១ ក្រុមបាល់ទាត់ព្រះស៊ីសុវត្ថិ ក្រុមបាល់ទាត់ចំណាត់ លេខ២ ក្រុមបាល់បាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ចំណាត់លេខ៣បានទៅលើក្រុមបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន សេរីភាពខណៈក្រុមបាល់ទាត់លេងល្អប្រកបដោយក្រមសិល៍ធម៌បានទៅលើក្រុមបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនច្បារអំពៅ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner