សម្តេចតេជោ ហ៊ុន សែនជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក
សៀមរាប៖ នៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តជួបសំណេះសំណាលជាលើកទី៣ជាមួយ ប្រជាពលរដ្ឋប្រមាណ ១.៨៩៥ គ្រួសារទៀតដែលបានស្ម័គ្រ ចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេ ញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។
កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រម ណីយដ្ឋានអង្គរ និង តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តនេះលើកទី១ ធ្វើឡើងនៅថ្ងៃ ទី១៣ខែកញ្ញាដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ១.១១៧គ្រួសារ។ លើ កទី២ធ្វើឡើងនៅថ្ងៃទី១ខែតុលាដោយ មានប្រជាពលរដ្ឋចូលរួមប្រមាណ ២.៧៥១ គ្រួសារ។
ការចំណាយពេលដ៏មមាញឹកនឹងការងាររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់នានាចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់គ្រប់គ្រងដោ យអាជ្ញាធរជាតិអប្សរាគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពល រដ្ឋមិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាកា លពីខែសីហាកន្លងទៅនេះតាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់បានបើកយុទ្ធនា ការទ្រង់ទ្រាយធំក្នុងការវាស់វែងកំណត់និយាមកាក្បាលដីនៅរមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកស ម្រេចបានការវាស់វែងនិងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិ តក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់និង៥ក្រុង/ ស្រុកក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុ បចំនួន ៩៧,៩១៣ក្បាលដីទំហំ ២៩, ១១០ហិកតា។ក្នុងនោះដីលំនៅឋានចំ នួន៥២,០២១ក្បាលដីទំហំ ៨,៤២៣ ហិកតា,ក្បាលដីមានសំណង់ចំនួន ៣៩,៣៤៧ ក្បាលដី ទំហំ ៦,៣៨៣ ហិកតានិងក្បាលដីគ្មានសំណង់ ១២, ៦៧៤ក្បាលដីទំហំ ២,០៤០ហិកតា។ដីកសិកម្មចំនួន ៤១,១២៥ក្បាលដី ទំហំ ១៨,៧៩៦ហិកតា និង ក្បាលដីគ្មានទិន្នន័យចំនួន ៤,៧៦៧ក្បាលដី ទំហំ ១,៨៩១ហិកតា។
ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រម ណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារក្នុងនោះ៥, ៨២៣គ្រួសារទៅទីតាំងអភិ វឌ្ឍន៍រុនតាឯក និង ៣,២០០ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបនាពេលនេះជាលើកចុងក្រោយជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅរុនតាឯក តែមិនមែនជាជំនួបចុងក្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នៅតំបន់នេះនោះទេ ពីព្រោះសម្តេច នឹងមានជំនួបច្រើនលើកទៀត ជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ។ សម្តេច ថា ការបំពានគោលការណ៍របស់អង្គការយូណេស្កូ គឺនឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គររបស់យើង ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវបំផុតសម្រាប់ការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិយើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ពលរដ្ឋជាថ្មីម្តងទៀតថា នៅដែលត្រូវរើចេញពីតំបន់រមណីយដ្ឋានអង្គរ បើអាជ្ញាធរមិនទាន់មានការរៀបចំដីថ្មីស្អាតរួចរាល់ទេ គឺកុំទាន់រើពីកន្លែងចាស់ ហើយសម្ដេចបានបញ្ជាក់ឲ្យអាជ្ញាធរ ត្រូវតែរៀបចំកន្លែងថ្មីឱ្យបានស្អាតសិន ទើបយកប្រជាពលរដ្ឋមក ពីព្រោះសម្ដេច មិនចង់យកប្រជាជន មកទុកចោលនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៊ីនធើណេតជាដើម។ សម្តេច ក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់ប័ណ្ណក្រីក្រកំរិត១ ប័ណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួសារ ឧបត្ថម្ភថវិកា ១លាន ៤០ម៉ឺនរៀល ស្បៀងអាហារមួយចំនួនធំ និងស័ង្កសីសម្រាប់ធ្វើផ្ទះមួយចំនួន ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ១០ឆ្នាំ តាមរយៈប័ណ្ណក្រីក្រកំរិតទី១ ជូនប្រជាពលរដ្ឋដែលសំរេចរើលំនៅដ្ឋានពីតំបន់អង្គរ និងតំបន់អាជ្ញាធរអប្សរា ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ និងប្រកាសឈ្មោះសប្បុរសជន ដែលបានចូលរួមជាសទ្ធាជ្រះថ្លាក្នុងការសាងសង់វត្តអារាមនៅតំបន់រុនតាឯកនេះ ដែលសរុបបច្ច័យសាងសង់ដែលមានការចូលរួមពីសប្បុរសជននាថ្ងៃនេះ គឺទទួលបានប្រមាណជាង១លានដុល្លារផងដែរ។ សម្ដេចបន្តថា ការកសាងព្រះវិហារវត្តមួយ ត្រូវអស់ថវិកាកន្លះលានដុល្លារ ដូច្នេះវាមិនមែនជាវិហារតូចទេ ។ ឧប្បដ្ឋានសាលាចំនួន ៣០ ម៉ឺនដុល្លា កុដិព្រះចៅអធិការ១០ ម៉ឺនដុល្លា,ក្លោងទ្វារវត្ត៥ម៉ឺនដុល្លារ ,របងវត្ត ៥ ម៉ឺនដុល្លារ នឹងសល់ប៉ុន្មានទុកសម្រាប់កសាងកុដោដល់ព្រះសង្ឃដ៏ទៃទៀត ។ សម្តេចតេជោ បានបន្តទៀតថា ដោយសារការកសាងរបងវត្តអស់ ១៥ ម៉ឺនដុល្លា ដូចនេះសម្តេច សុំចាប់មគ្គផលនៅទីនេះចំនួន ១០ម៉ឺនដុល្លារ សម្រាប់ជាប់និស្ស័យជាមួយអ្នក ភូមិរុនតាឯក នេះ ។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង។ សម្តេច សង្ឃឹមថា ពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង នឹងរក្សាទុកដីជាកេរដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា អគ្គិសនីកម្ពុជា បានរៀបចំប្រព័ន្ធខ្សែភ្លើងនៅតំបន់រុនតាឯក និងពាក់ស្នែង ដោយចំណាយថវិកាប្រមាណជា ៦លានដុល្លារ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ។ សម្ដេចតេជោបន្ដថា អគ្គិសនីនឹងដាក់ទីស្នាក់ការអគ្គីសនី នៅតំបន់រុនតាឯកនេះ ខណៈរាជរដ្ឋាភិបាល ប្រគល់ដីជាងកន្លះហិកតា ដើម្បីប្រតិបត្តិការអគ្គិសនីនៅតំបន់នេះ។ សម្ដេច បញ្ជាក់ថា ការភ្ជាប់ចរន្តនេះ គឺអគ្គិសនីកម្ពុជា អូសខ្សែត្រឹមមុខផ្ទះពលរដ្ឋ ខណៈការតបណ្ដាញនៅក្នុងផ្ទះ គឺជាបន្ទុករបស់ពលរដ្ឋ។
ទាក់ទងរឿងបញ្ហានយោបាយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការថា សម្តេចអាចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ សម្តេចតេជោនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។
មុននឹងបញ្ចប់ សម្ដេចតេជោក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន ជាពិសេសបងប្អូនដែលមកតាំងទីលំនៅថ្មី៕ ដោយ វណ្ណលុក



