តើអ្នកណាជានាយករដ្ឋមន្ត្រីថ្មីអង់គ្លេសក្រោយការលាលែងលោកស្រី Liz Truss? (Video Inside)

នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសលាលែងចេញពីតំណែង ខណៈដែលចំណាត់ការ លើ ថវិកាខ្នាតតូចមួយដែលទើបបញ្ចេញដំបូងរបស់រដ្ឋាភិបាលលោកស្រី បានធ្វើទីផ្សារអង់គ្លេស រងភាពរង្គោះរង្គើ និងប៉ះពាល់ការខាតបង់ទឹកប្រាក់ច្រើនដល់៧២ពាន់លានផោន។ លុយផោន របស់អង់គ្លេស បានធ្លាក់ចុះជាខ្លាំង ដោយសារតែផែនការដាក់ចេញដោយរដ្ឋាភិបាលថ្មីរបស់ លោកស្រី Liz Truss ។ ដោយការរិះគន់មិនអាចទ្រាំទ្របាន លោកស្រី Liz Truss បានប្រកាស ការលាសុំចេញពីតំណែង។ នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវគេប្រកាសឈ្មោះ នៅថ្ងៃទី២៨តុលាឆ្នាំ ២០២២ គ្រាដែលមានបេក្ខជនស្នើរកជំនួសកន្លែងនេះជាច្រើន ក្នុងនោះរួមមានទាំងអតីត នាយករដ្ឋមន្ត្រី លោក បូរីសចនសុន ដែលបានលាលែងចេញតំណែងមុននេះ ដោយសារតែ រងនឹងភាពអាស្រូវផ្ទាល់ខ្លួនផងដែរ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍នេះ

ads banner