សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋនូវវិធីបំផ្លាញមនោគមវិជ្ជាទុច្ចរិត សម រង្ស៊ី (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ពលរដ្ឋនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់សម្តេច ក្នុងការបំផ្លាញចោលនូវមនោគមវិជ្ជាទុច្ចរិតរបស់មេខ្លោង សម រង្ស៊ី ដែលចង់បង្កភាពអុកឡុក ក្នុងឆ្នាំ២០២៣ ដែលកម្ពុជារៀបចំការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មនុស្សដែលជាប់ពាក់ព័ន្ធនឹងមេខ្លោងឧទ្ទា មសម រង្ស៊ី ត្រូវប្រញាប់ផ្តាច់ខ្លួនចេញពីបុគ្គល សម រង្ស៊ី នោះជាបន្ទាន់។
មេខ្លោងក្រុមឧទ្ទាម សម រង្ស៊ី កាលពីសប្តាហ៍មុនបានប្រកាសការប៉ុនប៉ងរៀបចំធ្វើសកម្មភាព ចង់បង្កការអុកឡុកសភាពការណ៍ក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៣ដែលជាឆ្នាំកម្ពុជារៀបចំការ បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧។
ទណ្ឌិត សម រង្ស៊ី បានញុះញង់ កងកម្លាំងប្រដាប់អាវុធឱ្យងើបប្រឆាំងនឹងរាជរដ្ឋាភិបាល និងនិយាយថាគាត់នឹងមកកម្ពុជាវិញ ក្នុងឆ្នាំ២០២៣ដើម្បីរំដោះកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចនឹងមិនទុកឱ្យ ឧបាយកលទុច្ចរិតនេះមកបំផ្លាញសន្តិភាពបានឡើយ។
សម រង្ស៊ី និងមេខ្លោងច្រើននាក់ បានធ្វើនីរទេស និងភៀសខ្លួនចាកចេញពីកម្ពុជាក្រោយការប្រព្រឹត្តនូវអំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំគម្រោងបោសសំអាតរាល់ឧបាយ កលនិងមនោគមវិជ្ជាទុច្ចរិតរបស់ សម រង្ស៊ី បានអំពាវនាវ ឱ្យមនុស្សដែលស្និទ្ធនឹង សម រង្ស៊ី នោះ ធ្វើការដកខ្លួនចេញពីបុគ្គលរូបនោះ និងសម្តេចអាចពិចារណាការលើកលែងទោសឱ្យ។
ប្រសាសន៍អះអាងបញ្ជាក់ជុំវិញការពិចារណាលើកលែងទោសដល់អ្នកដែលដកខ្លួនចេញពី ទណ្ឌិតសមរង្ស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រឌីហ្វីដដែលសម្តេចធ្លាប់បំបែកដោយជោគជ័យ នូវចលនាឧទ្ទាមខ្មែរក្រហម។ ក្នុងអតីតកាលដែលកំពុងប្រើយុទ្ធសាស្ត្រនាជំនាន់នោះ បណ្តាញចារកម្មសម្ងាត់របស់កម្ពុជាមិនមានឧបករណ៍ទំនើបតាមដានដូចសម័យឌីជីថល នេះឡើយ ប៉ុន្តែយុទ្ធសាស្ត្រឌីហ្វីដរបស់សម្តេច នៅតែអាចបង្ក្រាបចលនាឧទ្ទាមខ្មែរក្រហម ទាំងនោះបានដោយជោគ ជ័យ។
សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគម្រោងបំផ្លាញមនោគមវិជ្ជារបស់សមរង្ស៊ី ក្នុងសម័យឌីជីថលទំនើបនេះ បានថ្លែងបង្ហើបនូវការដឹងអំពីអាថ៌កំបាំងនានានៃការធ្វើសកម្ម ភាពរបស់មនុស្សសង្ស័យមួយចំនួនពាក់ព័ន្ធនឹងមេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់។