មនុស្សជាង១ម៉ឺន៦ពាន់នាក់ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្ងៃដំបូង (Video Inside)
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ បានឈានចូលដល់ថ្ងៃទី២ ដែល សេចក្តីរាយការណ៍បានបង្ហាញនូវស្ថានការណ៍ប្រក្រតីល្អ។ ដំណើរការរៀបចំបោះឆ្នោតសកលរបស់កម្ពុជាគ្រោងនឹងធ្វើក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំនៃការបោះពាក្យសម្តីរបស់មេខ្លោង ក្រុមឧទ្ទាមក្រៅច្បាប់សមរង្ស៊ីដែលនិយាយអំពីគំរោងចង់បង្កចលាចល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសប្តាហ៍នេះបានប្រាប់មន្ត្រីក្រោមបង្គាប់ ត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុករំខាន, ការគំរាមកំហែង ឬការ ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗណាដែលបង្កការរំាងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សេចក្តីរាយការណ៍ពីគជប នៅថ្ងៃនេះបានឱ្យដឹងថាចំនួនពលរដ្ឋ ដែលបានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅថ្ងៃដំបូង មានចំនួន ១ម៉ឺន៦ពាន់៤៣៣នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងមានរយៈពេល៥០ថ្ងៃ ដែលនឹងបញ្ចប់សព្វគ្រប់នៅថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២២។