កម្ពុជាគ្មានតួលេខឆ្លងកូវីដ១៩ជាលើកដំបូង (Video Inside)

កម្ពុជាមិនមានការឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលជាថ្ងៃលើកដំបូងក្នុងរយៈពេល១១៥ថ្ងៃចុង ក្រោយនេះ។ កម្ពុជាធ្លាប់គ្មានករណីឆ្លងកូវីដ១៩សោះក្នុងរយៈពេលពីខែមេសាដល់ចុងខែ មិថុនាឆ្នាំ២០២២ ប៉ុន្តការឆ្លងដែលបានវិលត្រឡប់មកវិញចាប់តាំងពីថ្ងៃទី២៨មិថុនាឆ្នាំ ២០២២ នោះមក ត្រូវបាន ធ្លាក់មកចំនួនសូន្យវិញ នៅថ្ងៃសុក្រទី២១តុលានេះ។ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងទស្សនកិច្ចក្នុងខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់ យ៉ាងនេះ។

កម្ពុជាមានតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២១ តុលា បាន កើនដល់ចំនួន ១៥លាន ២១ម៉ឺន ១ពាន់ ៦០នាក់ ដែលស្មើនឹង ៩៥,០៧ភាគរយ ។

ads banner