ប្រេងសាំងនៅដដែល ប្រេងម៉ាស៊ូតបន្ដកើនឡើង (Video Inside)
តម្លៃប្រេងសាំងនៅដែល ប៉ុន្ដែប្រេងម៉ាស៊ូតបានបន្ដកើនថែមទៀត សម្រាប់ក្នុងការលក់រយៈ ពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ ពាន់២៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺនៅថេរបើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃ ចំនួន៥ពាន់២០០រៀល ក្នុង១លីត្រ ដែលតម្លែនេះបានកើន ឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺ មានតម្លៃចំនួន៤ពាន់៩០០ រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។