សម្តេចវិបុលសេនាភក្តី សាយ ឈុំ គ្រោងបំពេញទស្សនកិច្ចវៀតណាមចំនួន៣ថ្ងៃសប្តាហ៍ក្រោយ (Video Inside)
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចវិបុលសេនាភក្តីសាយឈុំ គ្រោងនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាមនាសប្តាហ៍ ក្រោយនេះ។ ដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺតបតាមការអញ្ជើញរបស់លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភាកម្ពុជា ដំណើរសម្តេចប្រធានព្រឹទ្ធសភានិង គណៈ ប្រតិភូ ទៅប្រទេសវៀតណាម នឹងមានរវាងពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២២។សេច ក្តីប្រកាសដដែលបានបញ្ជាក់ថា ការបំពេញទស្សនកិច្ចនៅវៀតណាម គឺដើម្បីពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស, ប្រជាជននិងរវាង ព្រឹទ្ធសភា នៃប្រទេសទាំង២, និងការអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។
យោងតាមកម្មវិធី, សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជួបសម្ដែងការគួរសម និងពិ ភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមរួមមាន៖ លោក ង្វៀន ហ្វ៊ីចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម, លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញ ជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជននយោបាយ ជាន់ខ្ពស់វៀតណាមមួយ ចំនួនថែមទៀតផងដែរ៕