Mourinho ៖ Real Madrid គឺជាបទពិសោធន៍ និងជាការចងចាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ
អត្ថបទដោយ៖
Kien Sereyvuth
លោក Jose Mourinho និយាយថា ពេលវេលាដែលនៅក្លិប Real Madrid គឺជាបទពិសោធន៍ដ៏ល្អបំផុត ក្នុងនាមជាអ្នកគ្រូបង្វឹក នៅទីនេះ។ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងក្លិប Porto, Chelsea និង Inter Milan លោក Mourinho បានចូលរួមជាមួយក្លិប Real Madrid ក្នុងឆ្នាំ ២០១០ និងបានដឹកនាំក្លិបនេះរហូតដល់ឆ្នាំ ២០១៣ ។
ទោះបីឈ្នះពាន ក្របខ័ណ្ឌ UEFA Champions League នៅក្លិប Porto និង Inter Milan ក៏ដោយ ប៉ុន្តែអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United រូបនេះបានអះអាងថា ពេលវេលារបស់លោកនៅទឹកដី Santiago Bernabeu គឺជារជ្ជកាលដ៏អស្ចារ្យបំផុតនៅក្នុងអាជីពរបស់លោកក្នុងនាមជាអ្នកចាត់ការ ៕ធ.ដ