លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេ៉រិកអាចនឹងបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់ចង់ចរចា

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានស្នើការបន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិកប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់អាចធ្វើឲ្យប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី ទៅកាន់តុចរចា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃព្រហស្បត្តិ៍នេះ លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មានការលំបាកខាងហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយការដាក់ទណ្ឌកម្មនេះកំពុងកាន់តែខ្លាំងឡើងៗ លោកថា សហរដ្ឋអាមេ៉រិកមិនស្វះស្វែងរកការផ្លាស់ប្តូររបបក្នុងប្រទេសអ៊ីរ៉ង់នោះទេ ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីបណ្តេញលោក ចន បូលតុន ចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិក ដែលបានជំទាស់ប្រឆាំងនឹងការចរចាណាមួយរវាងសហរដ្ឋអាមេ៉រិក និងអ៊ីរ៉ង់ ។
យ៉ាងណាមិញ កន្លងមកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានច្រានចោលពីជំនួបណាមួយជាមួយលោក ដូណាល់ ត្រាំ ដរាបណាការដាក់ទណ្ឌកម្មនៅជាធរមាននោះ ហើយថា ការចរចាបែបនេះនឹងគ្មានន័យ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner