សហរដ្ឋអាមេ៉រិកស្វាគមន៍សំណើបន្ដកិច្ចចរចានុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង

សហរដ្ឋអាមេ៉រិក៖ ក្រសួងការបរទេសអាមេ៉រិក នៅថ្ងៃព្រហស្បត្តិ៍នេះ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនស្វាគមន៍សំណើររបស់កូរ៉េខាងជើង ដើម្បីបន្តការចរ ចាគ្នាស្តីពីកម្មវិធីនុយក្លេអ៊ែរឡើងវិញនៅចុងខែកញ្ញានេះ ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម័រហ្គេន អតតាហ្គាស់ បានគូសបញ្ជាក់ថា គោលដៅរបស់សហរដ្ឋអាមេ៉រិកនឹងនៅតែជាគោលដៅចុងក្រោយ គឺការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

សូមរំលឹកថា កូរ៉េខាងជើងបានឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ខ្លួនមានឆន្ទៈក្នុងការជួបជាមួយសហរដ្ឋអាមេ៉រិកនៅចុងខែកញ្ញាខាងមុខ ប៉ុន្តែរំពឹងថា ទីក្រុងវ៉ាស៊ីនតោននឹងចេញនូវសំណើថ្មី ដែលអាចទទួលយកបានដោយក្រុងព្យុងយ៉ាង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner