នាយករដ្ឋមន្ត្រីអ៊ីស្រាអែលច្រានចោលរបាយការណ៍ដែលថា អ៊ីស្រាអែលកំពុងលួចស៊ើបការណ៍លើសហរដ្ឋអាមេ៉រិក

សហរដ្ឋអាមេ៉រិក៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានចេញមុខច្រានចោលរបាយការណ៍ដែលអះអាងថា ប្រទេសរបស់លោកបានលួចស៊ើបការណ៍សំងាត់ពីសហរដ្ឋអាមេ៉រិក ។

ប្រតិកម្មរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានកើតមានឡើងក្រោយសារព័ត៌មាន Politico ដែលខ្លួនទទួលបានប្រភពពីអតីតមន្ត្រីជាន់ខ្ពស់អាមេ៉រិកបីនាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលទំនងជាម្ចាស់ឧបករណ៍ស៊ើបការណ៍សំងាត់មួយ ដែលរកគេឃើញនៅក្បែរសេតវិមាន ។

ឧបករណ៍ស៊ើបការណ៍សំងាត់នេះដើរតួនាទី ដូចជាអង់តែងទូរស័ព្ទដៃចល័ត ការចាប់សញ្ញាទីតាំង ការបញ្ជាក់អត្តសញ្ញាណព័ត៌មាន ក្នុងនោះរួមទាំងការហៅទូរស័ព្ទចេញ-ចូល និង Data Usage ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា រូបលោកមិនជឿជាដាច់ខាតថា អ៊ីស្រាអែលកំពុងស៊ើបការណ៍សំងាត់លើសហរដ្ឋអាមេ៉រិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner