អូស្ត្រាលីអំពាវនាវឲ្យអ៊ីរ៉ង់ដោះលែងពលរដ្ឋខ្លួន០៣នាក់ដែលត្រូវឃុំខ្លួន

អូស្រា្តលី៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន បាននិយាយថា ប្រទេសរបស់លោកស្រីកំពុងជំរុញឲ្យអ៊ីរ៉ង់ដោះលែងពលរដ្ឋអូស្ត្រាលីចំនួន៣នាក់ដែលត្រូវបានឃុំខ្លួន ក្នុងនោះរួមមានបុរសម្នាក់នាក់ និងស្ត្រី០២នាក់ដែលជាកូនកាត់អង់គ្លេស-អូស្ត្រាលី ។

លោកស្រី ម៉ារីស ផេន បានថ្លែងទៅកាន់ព្រឹទ្ធសភាអូស្ត្រាលីនៅថ្ងៃ ព្រហស្បតិ៍តនេះថា លោកស្រីបានពិភាក្សារឿងនេះជាច្រើនលើកមកហើយ ជាមួយសមភាគីអ៊ីរ៉ង់ ដែលរួមមានទាំងនៅក្នុងកិច្ចប្រជុំនានាកាលពីចុងសប្តាហ៍មុន ។

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការចាប់ខ្លួននេះមិនមានពាក់ព័ន្ធនឹងបញ្ហាធំៗដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនោះឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner