ប៉ូឡូញ បញ្ជាទិញយន្តហោះចម្បំាង-បំបាំងកាយសហរដ្ឋអាម៉េរិក F-35 ចំនួន៣២គ្រឿង ក្នុងតម្លៃ៦,៥ពាន់លានដុល្លារ ដើម្បីលើកកម្ពស់វិស័យការពារជាតិ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានព្រមព្រៀងហើយ សម្រាប់គម្រោងលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ចំនួន៣២គ្រឿងទៅឲ្យប៉ូឡូញ ក្នុងតម្លៃប្រមាណ៦,៥ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប៉ូឡូញ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យន្តហោះចម្បាំងដ៏ទំនើបរបស់អាម៉េរិកខាងលើ ដើម្បីយកទៅប្រើប្រាស់ជំនួសយន្តហោះចម្បាំងចាស់ៗ របស់ខ្លួន ដែលសល់មកតាំងពីសម័យសហភាពសូវៀត។

បើតាមទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) នៃក្រសួងការបរទេសអាម៉េរិក ប៉ូឡូញ បានស្នើទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿង ព្រមទាំងម៉ាស៊ីនរបស់ពួកវាធុន Pratt & Whitney F-135 ចំនួន៣៣គ្រឿង។ ដោយឡែក ក្រសួងការបរទេសអាម៉េរិកក៏បានយល់ព្រម និងបានជូនដំណឹងដល់សភាអំពីគម្រោងលក់យន្តហោះចម្បាំង-បំបាំងកាយនេះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner