នាយករដ្ឋមន្រ្តីថៃ ចេញសារក្រើនរំលឹកអំពីគ្រោះមហន្តរាយទឹកជំនន់នៅភាគឦសានប្រទេស
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍តនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដើម្បីចេញសារក្រើនរំលឹកអំពីគ្រោះមហន្តរាយទឹកជំនន់នៅភាគឦសានប្រទេស ជាពិសេសនៅខេត្ត អ៊ូប៊ុនរ៉ាត់ឆាថានី។
ស្របពេលជាមួយគ្នានេះដែរ កងកម្លាំងយោធាប្រមាណ៤ពាន់នាក់ ត្រូវបានបញ្ជាឲ្យចេញប្រតិបត្តិការសង្គ្រោះប្រជាជននៅខេត្តខាងលើនេះផងដែរ ខណៈកងកម្លាំងយោធាទាំងអស់នេះ នឹងត្រូវសហការជាមួយក្រុមប្រជាជនស្ម័គ្រចិត្ត ដើម្បីត្រៀមសង្គ្រោះប្រជាជននៅបណ្តាខេត្តភាគខាងជើង និងឦសានដោយប្រើប្រាស់ទូកសង្គ្រោះ២៥គ្រឿង។
សូមជម្រាបថា ខេត្ត អ៊ូប៊ុនរ៉ាត់ឆាថានី គឺជាខេត្តមួយដែលរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមខេត្តចំនួន០៧របស់ប្រទេសថៃ ដែលកំពុងរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីព្យុះចំនួនពីរឈ្មោះ កាជីគិ និងផូឌុល បានវាយប្រហារបណ្តាខេត្តប្រទេសនៃនេះចំនួន៣២ ចាប់តាំងពីចុងខែសីហា៕ធ.ដ