ក្រុមវិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តឈរបាតតារាង ខណៈវិទ្យាល័យ ឬស្សីកែវ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ឈានដល់សប្តាហ៍ទី១២ នៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ក្រុមវិទ្យាល័យហ៊ុនសែន ចាក់អង្រែ នៅតែបន្តឈរបាតតារាងក្រោយចាញ់ ម្ចាស់ផ្ទះច្បារអំពៅ ១ទល់នឹង៩ ខណៈកីឡាករ សួន សុភ័ក្រ្តា រកបាន៧គ្រាប់ម្នាក់ឯង ចំណែកវិទ្យាល័យ ឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះវិទ្យាល័យ ភ្នំពេញថ្មី ៨ទល់នឹង១ នៅទីលានវិទ្យាល័យ បឹងត្របែក ។
ជ័យជំនេះបានធ្វើឲ្យ១១ប្រកួត  របស់ក្រុមវិទ្យាល័យឬស្សីកែវ  មាន៣០ពិន្ទុ ឈ្នះ១០ប្រកួត ចាញ់១ប្រកួត ឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងបណ្តោះអាសន្នលេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៨ពិន្ទុ ឈ្នះ៩ ស្មើរ១ លេខ៣ វិទ្យាល័យស៊ីមសាមគ្គី មាន១៦ពិន្ទុ លេខ៤ វិទ្យាល័យ ព្រះស៊ីសុវត្ថិ មាន១៥ពិន្ទុ ៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១១ប្រកួតចាញ់ទាំង១១ គ្មានពិន្ទុ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner