សមាជិកគណបក្សខ្មែររួមរួមជាតិ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ លោក សុខ សុផល ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មកពីគណបក្សខ្មែររួបរួមជាតិ បានធ្វើលិខិតប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ។

នៅក្នុងលិខិតថ្កោលទោសបានបញ្ជាក់ថា ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញអំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិ ដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។

ជាមួយគ្នានេះ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មកពីគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ចំពោះការប្រព្រឹត្តល្មើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ឱ្យបានម៉ឹងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះ ទង្វើនេះពិតជាមិនអាចអត់ឱន និងទទួលយកបានឡើយ ពីសំណាក់ខ្ញុំបាទ និងប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។

ក្នុងនាមជាសមាជិកគណបក្សខ្មែររួមរួមជាតិ ជាចៅសង្កាត់រងទី២ នៃសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងគូកន និងសូម យកឱកាសនេះប្ដេជ្ញាបន្ដគោរពដង្ហែតាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ៕

ដោយ៖ពលជ័យ

ads banner