សហព័ន្ធកីឡាហុកគី ទទួលធ្វើជាម្ចាស់រៀបចំស៊ីហ្គេមលើកដំបូងដាច់ខាតត្រូវតែល្អដូច គេ ឬលើសគេ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ កីឡាហុកគីបានបង្ហាញវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាជិត១០ឆ្នាំមកហើយ ប៉ុន្តែកីឡាលេងជាក្រុមមួយនេះ ពុំទាន់ ទទួលបានប្រជាប្រិ យភាពនិងការគាំទ្រដូចប ណ្តាប្រ ភេទកីឡា ផ្សេងៗទៀតឡើយ ។ ទោះបីជាបែបនេះក្តី ក្នុងអាណត្តិថ្មី ឆ្នាំ២០១៩ដល់២០២៣ ដោយ មានការជំរុ ញពី ថ្នាក់ដឹកនាំតែងតែបញ្ជូនអត្តពលិកកីឡាហុកគីទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ដោយចាប់ផ្តើ មពី លទ្ធផលចាញ់ច្រើនរហូតឡើងដល់ស្មើរឬក៏លទ្ធផលឈ្នះក៏មានក្នុងប្រកួតអន្តរជាតិនោះ កីឡាហុកគី ត្រូវ បានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដា ក់បញ្ជូលទៅ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយនឹងការត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជានោះ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានអះអាងថា ហុកគី បានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ធនធានកីឡាករកី ឡាការិនីក្នុងសា លនិងក្រៅសាល ពិសេស គឺ មន្រ្តីចៅក្រមមួយចំនួន ខណៈដែលក្រុមអាជ្ញាល កណ្តាលតម្រូវចាំបាច់ ឲ្យមានការផ្តត់ផ្គង់ពីសហព័ន្ធកីឡាហុកគីអន្តរជាតិជាអ្នកចាត់ចែង។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបានដាក់ វិញ្ញាសាសក្កានុពលរបស់ខ្លួនចំនួន៣ ហើយសហព័ន្ធរំពឹងខ្ពស់ថា នឹងដណ្តើមបានមេ ដាយក្នុងក ម្រិត ណាមួយជូនកម្ពុជា ខណៈទិសដៅរបស់សហព័ន្ធ គឺ គោលដៅមេដាយមាស ដើម្បីឆ្លើយតបទៅនិងការដាក់ចេញរបស់CAMSOC។
លោក ប្តេជ្ញាថា ការទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ហុកគីនឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះឲ្យល្អ ទាំងបដិសណ្ឋាកិច្ច បច្ចេកទេសក្នុងការរៀបចំ ដូចគេដែរ ឬក៏លើសគេទៅទៀត ដើម្បីមោទកភាពប្រទេសកម្ពុជា។

       លោក Asif Maqsood Rama គ្រូបង្វឹកក្រុមជ្រើសជាតិ ក៏បានបង្ហាញនូវការតាំងចិត្តខ្ពស់ នឹងប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងជួយបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា ឲ្យទទួលបានបច្ចេកទេសខ្ពស់សម្រាប់ការប្រកួតប្រជែងដោយគុណភាពនៅស៊ីហ្គេម ឆ្នាំ២០២៣ ។
លោក សង្ឈឹមជឿជាក់ថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិកម្ពុជា នឹងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ។

សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះលើកដំបូងនេះ សហព័ន្ធកីឡាហុកគី បានដាក់វិញ្ញាសា សក្កានុពលដែលសង្ឈឹមដណ្តើមបានមេដាយជូនជាតិមាតុភូមិចំនួន៣ ក្នុងនោះមានដូចជា៖ ហុកគីក្នុងសាលបុស-នារី ក្រៅសាល បុរស-នារី និង FlOORBALL បុរស -នារី។
សូមរំលឹកថា ហុកគី ធ្លាប់ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន ២លើក រួចមកហើយ ពោលគឺក្នុងស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី មាន ៣វិញ្ញាសា (ក្នុងសាល ក្រៅសាល និងលើទឹកកក) ខណៈលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មាន ២វិញ្ញសា (ក្នុងសាល និងលើទឹកកក)។ ចំពោះកម្ពុជា ចូលរួមលើកដំបូង នៅឆ្នាំ២០១៩ លើវិញ្ញាសានារីក្នុងសាល ក្នុងចំណោម ៥ប្រទេស ប្រកួតបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត មិនដែលឈ្នះ ស្មើ១ និងចាញ់៣៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner