សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីចែកស្រូវពូជដល់ពលរដ្ឋក្នុងខេត្តកំពង់ធំ (Video Inside)
សម្តេចតេជោហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជដល់ពលរដ្ឋក្នុងខេត្តកំពង់ធំ វេលាថ្ងៃទី២៩តុលាស្អែកនេះ ដែលជាដំណើរទស្សនកិច្ចបន្តចុះសាកសួរសុខទុក្ខពលរដ្ឋដែល រងគ្រោះដោយសារជំនន់ទឹកភ្លៀង។
សម្តេចតេជោហ៊ុនសែន ទើបតែវិលត្រឡប់ចូលមករាជ ធានីភ្នំពេញវិញកាលពីល្ងាចថ្ងៃទី២៦តុលាឆ្នាំ២០២២បន្ទាប់ពីដំណើរបំពេញទស្សនកិច្ច៥ថ្ងៃ ៤យប់ក្នុងខេត្តភាពពាយព្យប្រទេសដើម្បីពិនិត្យជីវភាពប្រជាជននិងការចែកពូជស្រូវដល់ ប្រជាពលរដ្ឋច្រើនម៉ឺនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
សម្តេចក្នុង រយៈពេល៤យប់៥ថ្ងៃកន្លងមកនេះ បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប, ខេត្តបន្ទាយ មានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្ត កំពង់់ ឆ្នាំង។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថានៅ ថ្ងៃស្អែកទី២៩តុលា សម្តេចនឹង អញ្ជើញចូលរួមក្នុងពិធីចែកពូជស្រូវដល់ពលរដ្ឋដែលរងផល ប៉ះពាល់ទឹកជំនន់ក្នុងខេត្តកំពង់ ធំ។ បន្ទាប់ពីខេត្តកំពង់ធំ សម្តេចតេជោគ្រោងនឹងធ្វើទស្សន កិច្ចក្នុងខេត្តព្រៃវែងថែមទៀត។