គណរដ្ឋមន្ត្រីអនុម័តទំហំថវិកាឆ្នាំក្រោយចំនួន៩ពាន់៦០០លានដុល្លារ (Video Inside)

គណរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ដែលមានទំហំជាង៣៩ទ្រីលាន រៀល ឬស្មើនឹងប្រមាណ៩ពាន់៦០០លានដុល្លារអាមេរិក។ ទំហំថវិកាសម្រាប់ឆ្នាំ២០២៣នោះ ត្រូវគេរាយការណ៍ថាមានទំហំកើន១៣ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងថាទំហំចំណាយនេះ គឺស្មើនឹង២៩.៨៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ ទំហំដែលត្រូវចំណាយចរន្តថវិការដ្ឋមានចំនួន ប្រមាណ៥ពាន់៦៤០លានដុល្លារ, ចំណែកការចំណាយលើមូលធនថវិការដ្ឋមានប្រមាណជា ៤ពាន់៤លានដុល្លារ។

យោងតាមសេចក្តីព្រាងច្បាប់ដដែល ទំហំថវិកាសម្រាប់ចំណោយឆ្នាំ ២០២៣បានផ្តល់អទិភាពលើការចំណាយផ្នែកវិស័យអប់រំ ដែលនឹងទទួលបានជាង៩១៧លាន ដុល្លារ, ក្រសួងបន្ទាប់គឺក្រសួងសុខាភិបាល ដែលនឹងទទួលបានជាង៧០៨លានដុល្លារ, ក្រសួងបន្ទាប់មកទៀត គឺក្រសួងការពារជាតិដែលនឹងទទួលបានជាង៦៧៥លានដុល្លារ, ក្រសួងសាធារណការនិងដឹកជញ្ជួននឹងទទួលបានជាង ៦៦៩លានដុល្លារ, ក្រសួងមហាផ្ទៃ នឹងទទួលបានជាង៥៥៩លានដុល្លារ ចំណែកក្រសួងសង្គម កិច្ចអតីតយុទ្ធជននិងយុវនីតិសម្ប ទា នឹងទទួលបានជាង៣៦១លានដុល្លារ។

សេចក្តីព្រាងថវិកាច្បាប់នេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីស្វែងរកការអនុម័តជាផ្លូវការថែម ទៀត។

ads banner