អគ្គនាយកដ្ឋានពន្ធដារប្តេជ្ញាការប្រមូលចំណូលពន្ធកាន់តែច្រើនសម្រាប់ឆ្នាំក្រោយ (Video Inside)

អគ្គនាយកដ្ឋានពន្ធដារ បានប្តេជ្ញាការប្រមូលចំណូលពន្ធដាសម្រាប់ឆ្នាំ២០២៣ត្រូវតែប្រមូល ឱ្យបានច្រើនក្នុងកំណើន២៦.៧ភាគរយ ខណៈការប្រមូលពន្ធដាក្នុងឆ្នាំនេះ បានកើនលើស ពី ផែនការកំណត់រួចទៅហើយ។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណរដ្ឋ មន្ត្រីថ្ងៃទី ២៨តុលាឆ្នាំ២០២២ដោយអគ្គនាយកដ្ឋានពន្ធដារលោកគង់វិបុល។

យោងតាមការ ប្តេជ្ញានេះ អគ្គនាយកដ្ឋានពន្ធដា នឹងតម្រូវរកការប្រមូលប្រាក់ពន្ធឱ្យ បានយ៉ាងហោច៣ពាន់ ៥៧១ លានដុល្លារសម្រាប់ឆ្នាំ២០២៣។ គួរបញ្ជាក់ថា យោងតាមច្បាប់ថវិកាឆ្នាំ២០២២, ការ ប្រមួល ចំណូលពន្ធបានកំណត់ប្រមាណ២ពាន់៨១៩កណ្តក់៥៥លានដុល្លារអាមេរិកនោះទេ ប៉ុន្តែក្នុងរយៈប្រមូលពន្ធប្រមាណជិត១០ខែដើមឆ្នាំនេះ, ប្រាក់ចំណូលបានកើនលើសពីផែន ការកំណត់រួចទៅហើយ។

គិតត្រឹមរយៈពេល ៩ខែ និង២៨ថ្ងៃនៃខែតុលា ឆ្នាំ២០២២នេះ លទ្ធផលនៃ ការគ្រប់គ្រងប្រមូល ចំណូលពន្ធ និងអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២មាន ប្រមាណ២ពាន់៩៤១.៣២ លានដុល្លារ ដែលសម្រេចបាន១០៤.៣២% នៃផែនការកំណត់ ដោយច្បាប់ថវិកាឆ្នាំ២០២២។

លោក គង់ វិបុល ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរនោះ បានប្តេជ្ញាថានឹងខិត ខំប្រឹងប្រែងបំពេញបេសកកម្មប្រមូលពន្ធដាសម្រាប់ឆ្នាំក្រោយនេះឱ្យទទួលបានជោគជ័យ តាមគោលនយោបាយដាក់ចុះរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថាឆ្នាំ២០២៣ គឺជាឆ្នាំមួយ ដែលគេមិនទាន់ដឹង ច្បាស់លាស់ថាតើស្ថានភាពសេដ្ឋកិច្ចលើពិភពលោកនឹងមានការវិវត្តន៍ ទៅដោយរបៀបណានោះឡើយ ខណៈដែលវិបត្តិសេដ្ឋកិច្ចពិភពលោកនៅតែបន្តមាន នៅ តាមប្រទេសមួយចំនួន លើសកលលោក។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការ សេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវគេព្យាករណ៍ថានឹងកើនឡើង៦.៦% ។

ads banner