កម្ពុជានិងចិនចុះហត្ថលេខាជម្រុញការនាំចេញសំបុកត្រចៀកកាំ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជា-ចិន បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការជំរុញការនាំចេញសំបុកត្រចៀកកាំ ចូលក្នុងទីផ្សារក្នុងប្រទេសចិន ។ ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងទីក្រុងសៀមិន រវាងប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា លោក ហ្សេង យ៉ូមីន និងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឈួន ដារ៉ា។ មន្ត្រី ក្រសួង ពាណិជ្ជកម្មកម្ពុជា បានថ្លែងថាការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាជំហានទីមួយ ក្នុង ការបើកផ្លូវនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិន។
លោក ហ្សេង យ៉ូមីន បានថ្លែងថាមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសៀមិន ពិតជារីករាយដោយបានចុះអនុស្សារណៈ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានាពេលនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសៀមិន។ លោកបានសន្យាថា នឹងជួយជំរុញសំបុកត្រចៀកកាំកម្ពុជា នាំចូលទៅកាន់ប្រទេសចិនដោយជោគជ័យ៕