ADB ផ្តល់បន្ថែមប្រាក់កម្ចី៤០០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសន្យាផ្តល់កម្ចីហិរញ្ញប្បទាន ៤០០លានដុល្លារបន្ថែម ទៀត ដល់ប្រទេសកម្ពុជា។ ប្រាក់សន្យាកម្ចី៤០០លានដុល្លារនេះ គឺជាប្រាក់បន្ថែមពីលើ ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤ ដោយសារតែ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានវាយតម្លៃល្អចំពោះកម្ពុជាក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស។

ការសន្យាផ្តល់បន្ថែមប្រាក់កម្ចីនេះ បានឱ្យដឹងក្នុងឱកាសជំនួបមួយកាលពីថ្ងៃទី២៧តុលាឆ្នាំ ២០២២រវាងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីលោក វង្សី វិស្សុត ដែល ជារដ្ឋលេខាធិការប្រចាំ ការនៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងអគ្គនាយករងទទួលបន្ទុកតំបន់ អាស៊ីអា គ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ីលោក វីនហ្វ្រីដ វីកខ្លេន Winfried F. Wicklein ដែលបំពេញ ទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

មន្ត្រីធនាគារពិភពលោក បានសំដែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។

លោកវីនហ្វ្រីដ វីកខ្លេន បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូឆ្នាំ២០២៤-២០២៨។

គិតចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទាន នៃ គម្រោងអភិវឌ្ឍន៍ចំនួន១៨៩គម្រោងហើយ ជាមួយទឹកប្រាក់សរុបប្រមាណ ៤ពាន់៤១០ លាន ដុល្លារអាមេរិក។

ads banner