ពលរដ្ឋចំនួនជាង៩ពាន់នាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល២៤ម៉ោង (Video Inside)
ចំនួនអ្នកមកពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល៨ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះបានកើនដល់ជាង១១ម៉ឺននាក់ហើយ។ ដោយឡែកការពិនិត្យបញ្ជីឈ្មោះនិងការចុះ ឈ្មោះបោះឆ្នោតក្នុងរយៈពេល២៤ម៉ោងមកនេះមានចំនួនជាង៩ពាន់នាក់។
ការពិនិត្យបញ្ជី ឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដោយបានចាប់ផ្តើមតាំង ពីថ្ងៃទី ២០ខែតុលា មក។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៨ធ្នូ។
យោង តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល៨ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមក ពិនិត្យ បញ្ជីឈ្មោះនិងការចុះ ឈ្មោះ ថ្មីមានចំនួន ១១ម៉ឺន៤ពាន់៩៧១នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត សរុប មានចំនួន ៦ម៉ឺន៧ពាន់៤០៦នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៧ពាន់១៤៤នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ៣ម៉ឺន៦ពាន់ ២៩១នាក់។