ចិន សម្តែងការស្វាគមន៍កូរ៉េខាងជើង ដែលចង់បន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ឡើងវិញ

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍តនេះ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកប្រកាន់យកមធ្យោបាយស្ថាបនាឡើងមួយសម្រាប់ការចរចា ដើម្បីជាការឆ្លើយតបនឹងសុច្ឆន្ទៈរបស់កូរ៉រខាងជើង ដែលចង់បន្តកិច្ចពិភាក្សាស្តីពីការរំសាយនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មីអំពីការសម្រាលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិខ្លះលើកូរ៉េខាងខាងជើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បាននិយាយថា យើងគួរតែរីករាយដោយឃើញកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក បន្តកិច្ចពិភាក្សាតាមកាលកំណត់នៅចុងខែនេះ។ លោក វ៉ាង យី បានបន្ថែមថា កូរ៉េខាងជើងតាំងពីមុនមកបានចាត់វិធានការវិជ្ជមានបន្តបន្ទាប់ និងបានស្នើសុំអាម៉េរិកធ្វើសម្បទានខ្លះ ដូច្នេះយើងសង្ឃឹមថាភាគីអាម៉េរិកក៏អាចចាត់វិធានការជាក់ស្តែងពាក់ព័ន្ធរឿងនេះ និងខិតខំបន្ធូរបន្ថយស្ថានការណ៍ និងជំរុញការចរចាគ្នាឡើងវិញ។

ទន្ទឹមគ្នានោះដែរ ប្រមុខការទូតចិនរូបនេះ បានរំពឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិចារណាធ្វើការពិភាក្សា ស្តីពីការដកចេញច្បាប់ខ្លះនៃសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner