លោកប្រធានាធិបតី ចូបៃដិន នឹងអញ្ជើញមកកម្ពុជាដោយផ្ទាល់នៅថ្ងៃទី១២-១៣ខែវិច្ឆិកា

ភ្នំពេញ៖លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងអញ្ជើញមករាជធានីភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១២ និងទី១៣ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាម៉េរិកអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក(រូបថតឯកសារ)

ប្រភពដដែលបានបញ្ជាក់ថា នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់ អាស៊ីអាគ្នេយ៍ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន​(Washington)។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់និងសុខមាលភាពនៃប្រជាជនរបស់យើងដែលមានចំនួនសរុបមួយពាន់លាននាក់។
គួរបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕ដោយ៖ពលជ័យ

ads banner