សហរដ្ឋអាម៉េរិក សម្រេចអនុម័តលើច្បាប់ថ្មី ដើម្បីរឹតបន្តឹងការសុំសិទ្ធិជ្រកកោន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធនេះ តុលាការកំពូលអាម៉េរិក បានសម្រេចអនុម័តលើសំណើរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការរឹតបន្តឹងការស្នើសុំសិទ្ធិជ្រកកោនពីជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក។
ការរឹតបន្តឹងលើការស្នើសុំសិទ្ធិជ្រកកោននឹងមិនត្រូវបានអនុវត្តឡើយ លើជនរងគ្រោះនៃការជួញដូរមនុស្ស ឬក៏ជនអន្តោប្រវេសន៍ត្រូវបានគេបដិសេធ នៅក្នុងប្រទេសដទៃដែលពួកគេឆ្លងកាត់។ ការរឹតបន្តឹងខាងលើបានតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់ ស្នើសុំសិទ្ធិជ្រកោននៅក្នុងប្រទេសដទៃដែលពួកគេឆ្លងកាត់ មុននឹងចូលមកក្នុងសហរដ្ឋអាម៉េរិក នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។
យ៉ាងណាមិញ ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនធំបានថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការនេះ ដោយពួកគេយល់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការស្នើសុំសិទ្ធិជ្រកកោន និងរំលោភលើសិទ្ធិរបស់ជនអន្តោប្រវេសន៍៕ធ.ដ