កម្ពុជាប្រារព្ធខួបទី១០០ព្រះវស្សារំលឹកខួបប្រសូត្រព្រះបរមរតនកោដ្ឋ (Video Inside)
កម្ពុជាបានប្រារព្ធខួបទី១០០ព្រះវស្សានៃថ្ងៃប្រសូត្រព្រះមហាវីរក្សត្រសម្តេចព្រះបាទនរោត្តម សីហនុ។ ថ្ងៃទី៣១តុលានេះ គឺជាខួបថ្ងៃកំណើតរបស់ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូបតែងចងចាំនិងរំលឹកដល់ព្រះគុណូបការៈរបស់ព្រះអង្គក្នុងបុព្វហេតុទាមទារឯក រាជ្យជូនប្រជាជាតិរួចចេញផុតពីនឹមអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣។
ក្នុងថ្ងៃរំលឹក ខួបទី១០០ព្រះវស្សានេះផងដែរ, មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជាក៏បាន ចូលរួមជាមួយរាជរដ្ឋាភិបាលនិងស្ថាប័នជាតិនានាសហការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា» នេះកាន់តែអ៊ឹកអធិកថែមទៀត។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានីបានថ្លែងថាក្នុងទិវាខួបទី ១០០ ព្រះវស្សានេះ «ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួត បានមកជួបជុំគ្នានៅព្រះមណ្ឌប ព្រះបរមរូប រៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិស មហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ “។