សម្តេចតេជោនឹងជួបតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែនរសៀលថ្ងៃអង្គារ (Video Inside)

ចំណាត់ការនយោបាយការទូតដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រមុខដឹក នាំនៃបណ្តាប្រទេសនានាបានបង្ហាញការពេញចិត្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកាឈានមកដល់ខាងមុខនេះ។

ប្រធានាធិបតីសហរដ្ឋ អាមេរិកលោកចូបៃដិន បានបញ្ជាក់ការអញ្ជើញមកកម្ពុជានៅថ្ងៃទី១២និង១៣វិច្ឆិកាដើម្បីចូល រួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិកអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលនឹងប្រព្រឹត្តទៅ ក្នុងរាជធានីភ្នំពេញ។

ដោយឡែកនៅថ្ងៃទី១វិច្ឆិកាស្អែកនេះថែមទៀត គឺសម្តេចតេជោហ៊ុន សែន គ្រោងនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីប្រទេសអ៊ុយក្រែនវេលា រសៀលថ្ងៃអង្គារ៍ស្អែកនេះ វេលាម៉ោង៤រសៀលថែមទៀត។

សម្តេចតេជោហ៊ុនសែនបានថ្លែង កាលពីចុងសប្តាហ៍នេះបញ្ជាក់ថាកម្ពុជាកំពុងរង់ចាំការឆ្លើយតបពីភាគីរុស្ស៊ីដើម្បីចង់ដឹងថា តើ មេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីនិងកិច្ច ប្រជុំកំពូលអាស៊ីបូព៌ានាពេលខាងមុខនេះដែរឬយ៉ាងណា?

ads banner