ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងរាជធានី ជួបជាមួយអតីតសកម្មជនគណបក្សប្រឆាំងជាង ២ពាន់នាក់ (Video Inside)

សកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង២ពាន់នាក់ ក្នុងរាជធានីភ្នំពេញ បានចូលរួមជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សកម្មជនទាំងជាង២ពាន់ដែលសុទ្ធសឹង ជាកម្មករនិងកម្មការីនីរោងចក្រ បានទទួលជួបសំណេះសំណាលក្នុងពិធីមួយកាលពីរសៀល ថ្ងៃទី៣០តុលាឆ្នាំ ២០២២ជាមួយនឹងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក ឃួងស្រេង។

នេះជាការជួបប្រជុំដ៏ធំមួយជាមួយនឹងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចាប់តាំងពីមានប្រសាសន៍អំពាវនាវរបស់សម្តេចតេជោហ៊ុនសែនសូមឱ្យសកម្មជននានាធ្វើការ ផ្តាច់ខ្លួនចេញពីទណ្ឌិតសមរង្ស៊ីដែលបានប្រមាថព្រះមហាក្សត្រខ្មែរ។

ជំនួបដ៏ធំនេះ បានធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានថ្លែងប្រាប់ក្រុមអ្នកផ្តាច់ខ្លួនថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ពួកគេចាកចេញ ពីទណ្ឌិតសមរង្ស៊ីដែលប្រើសម្តីប្រមាថព្រះមហាក្សត្រ។

ប្រធានគណៈកម្មាធិ ការគណបក្សរាជ ធានីភ្នំពេញលោក ឃួងស្រេង បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែល សម្តេចមិនត្រឹមតែជួយរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពតប៉ុណ្ណោះទេ, សម្តេចតេជោ បានធ្វើឱ្យប្រទេសអស់សង្គ្រាម, មានសន្តិភាពសាឡើងវិញពិតប្រាកដ, បានដឹកនាំ ប្រទេស អភិវឌ្ឍន៍ និងវេលាចុងក្រោយនេះទៀតខណៈដែលមនុស្សជាច្រើនលើពិភពលោក បានរងការ ស្លាប់និងឈឺដោយសារជម្ងឺកូវីដ១៩, សម្តេចតេជោហ៊ុនសែនជាមួយនឹងចក្ខុវិស័យ ដ៏ច្បាស់ លាស់ បានដាក់ចេញនូវគោលការណ៍ចាក់ស្រោចវ៉ាក់សាំងនិងជួយធ្វើឱ្យពលរដ្ឋមាន ភាព ស៊ាំក្នុងសហគមន៍ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសក្នុងអាស៊ានមុនគេបំផុតបើកសា ឡើងវិញ នូវដំណើរការសេដ្ឋកិច្ចជាតិនៅថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១។

ក្នុងពិធីជួបសំណេះសំណាលដដែលនោះផងដែរ, ប្រធានគណៈកម្មាធិការគណបក្សរាជធានី ភ្នំពេញលោក ឃួងស្រេង បានហៅទណ្ឌិតសម រង្ស៊ី ជាមនុស្សក្បត់ជាតិក្នុងត្រកូលបីជំនាន់ ប្រឆាំងនឹងព្រះរាជបល្ល័ង្គ និងថាទណ្ឌិតសមរង្ស៊ីនោះមិន បានធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ ជាតិនិងពលរដ្ឋខ្មែរនោះឡើយ ក្រៅពីការអំពាវនាវបរ ទេសផ្តាច់ជំនួយនិងការនិយាយមួល បង្កាច់បង្ខូចដល់ប្រទេសកម្ពុជាខ្លួនឯង។

ជំនួបរវាងលោក ឃួងស្រេងជាមួយនឹងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានធ្វើ ឡើងនៅទន្ទឹមនឹងសមា ជិកក្រុមប្រឹក្សាសង្កាត់ និងចៅរងសង្កាត់ជាច្រើនរូប មកពីគណបក្ស ភ្លើងទៀន បានផ្តិតមេដៃ ចេញសារថ្កោលទោសប្រឆាំងដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ីដែលបាន ប្រមាថព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ។

ads banner