និស្សិតជាង៦ពាន់នាក់ត្រៀមស្តាប់អនុសាសន៍របស់សម្តេចតេជោក្នុងពិធីទទួលសញ្ញាបត្រ (Video Inside)
និស្សិតជាង៦ពាន់នាក់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹង ត្រៀមស្តាប់អនុសាសន៍របស់សម្តេចតេជោហ៊ុនសែនវេលាថ្ងៃស្អែកទី១វិច្ឆិកានេះក្នុងពិធីមួយ នៃការប្រគល់សញ្ញាបត្រជួននិស្សិតទាំងឡាយនោះ។ ក្នុងពិធីចែកសញ្ញាបត្រនោះ មានការរំ ពឹងថា សម្តេចនឹងបង្ហាញនូវព័ត៌មានថ្មីៗជាច្រើនទៀតជាមួយនឹងអនុសាសន៍នានាពាក់ព័ន្ធ នឹងស្ថានការណ៍ជាតិនិងអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា និស្សិតដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនសរុប ៦ពាន់៣០៧នាក់ ក្នុង នោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤ពាន់៦៦៤នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១ពាន់៦៤៣នាក់។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាសាកល វិទ្យាល័យមួយ ដែលបាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកច្បាប់, សេដ្ឋកិច្ច, និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមនៅកម្ពុជា។