បញ្ជាការដ្ឋានសឹករងខេត្តព្រះវិហារ និងឧត្តរមានជ័យទទួលអំណោយសម្ភារៈពីឧត្តមសេនីយ ហ៊ុន ម៉ាណែត (Video Inside)

សម្ភារៈ និងបរិក្ខាសម្រាប់ប្រើប្រាស់ជាច្រើនប្រ ភេទ ត្រូវបានផ្តល់ជួនបញ្ជាការដ្ឋានសឹករង ខេត្តព្រះវិហារនិងខេត្តបន្ទាយមានជ័យ ដើម្បីការរក្សាទុកប្រើប្រាស់ក្នុងអង្គភាពដែលកំពុងការ ពារប្រទេសតាមបណ្តោយព្រំដែនកម្ពុជាថៃ។

អំណោយរបស់មេបញ្ជាការកងទ័ពជើងគោកគឺ លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត រួមមានគោយន្តកន្ត្រៃ, រ៉ឺម៉កសណ្តោង, ម៉ូតូ, ស៊ីទែនដាក់ ទឹកធំៗ, ស៊ីម៉ង់ត៍, ម៉ាស៊ីនភ្លើង, ផ្ទាំងសូឡា, ផ្ទាំងស័ង្កសី, ដែកទំហំ១២លី, ទំហំ១៤លី, វិទ្យុ ទាក់ទងច្រើនសិបគ្រឿង, ម៉ាស៊ីនព្រីន, ម៉ាស៊ីកូពី, ម៉ាស៊ីនGPS, អណ្តូងទឹក, ក្តារជញ្ជាំង, Computers សម្រាប់លើតុនិងសម្រាប់យូរដៃ និងឧបករណ៍នានាមួយចំនួនទៀត ត្រូវបាន ផ្តល់ជួនបញ្ជាការដ្ឋានសឹករងនៃខេត្តទាំង២កាលពីថ្ងៃទី៣០តុលាឆ្នាំ២០២២។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យលោកឧត្តមសេនីយ៍ទោ តន់ញាន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ចំពោះអំណោយ ដ៏ថ្លៃថ្លានេះ។

ads banner