ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត១១ថ្ងៃមានមនុស្សចូលរួមជាង១៥ម៉ឺននាក់ (Video Inside)
ដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូននា ប៉ុន្មានថ្ងៃកន្លងមកនេះ។ យោងតាមមន្ត្រីគជប ក្នុងរយៈ១១ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២នេះ មានពលរដ្ឋបានចូលរួមចំនួនជាង១៥ម៉ឺននាក់ ។
សេចក្តរាយការណ៍បានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបាន មកចុះបញ្ជីឈ្មោះមានចំនួន ១ម៉ឺន៤ពាន់៥៧នាក់។ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ រយៈពេល៥០ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី ២០ខែតុលាមក និងគ្រោង នឹងបញ្ចប់នៅថ្ងៃទី៨ខែធ្នូខាងមុខនេះហើយ ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈ ពេល១១ថ្ងៃកន្លងមកនេះ ប្រជា ពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះថ្មីមានចំនួន ១៥ម៉ឺន ២ពាន់៥៦២នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៩ម៉ឺន១ពាន់១៤នាក់ ,អ្នក ដែលបានកែតម្រូវទិន្ន ន័យសរុប មានចំនួន១ម៉ឺន ២០៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ៤ម៉ឺន៧ពាន់៣៧១នាក់។ កម្ពុជាត្រៀមនឹងរៀបចំការបោះ ឆ្នោតសកល នៅថ្ងៃទីជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧ នៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ ដែលនៅសល់ប្រមាណ២៦៥ថ្ងៃខាងមុខទៀតនេះ។