កិច្ចប្រជុំក្រុមលេខាធិការដ្ឋានរវាង ខេត្តបាត់ដំបងព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជា ណាចក្រថៃលើកទី២ប្រចាំឆ្នាំ២០១៩ស្តីពីកិច្ចការព្រំដែនកម្ពុជា-ថៃ

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ស្តីពីកិច្ចការព្រំដែន(កម្ពុជា-ថៃ)ថ្នាក់មូលដ្ឋាន លើកទី២ ប្រចាំឆ្នាំ២០១៩ រវាងខេត្តស្រះកែវ(ថៃ) និងខេត្តបាត់ដំបង(កម្ពុជា)បានជួបគ្នាបើកកិច្ចប្រជុំពិភាក្សាដោយយកកំណត់ហេតុកិច្ចប្រជុំ RBC-27ជាគោល សំរាប់ផ្តោតការពិភាក្សាលើកជាសំណូមពរ ក្នុងការផ្តល់ ជាអនុសាសន៍ផ្សេងៗ រកចំណុចឯកភាពរួមរវាង
ភាគីទាំង២ ( ខេត្តបាត់ដំបង និង ខេត្តស្រះកែវ) ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ រវាងក្រុមលេខាធិការដ្ឋាន ខាងភាគីខេត្តបាត់ដំបង ដឹកនាំដោយ លោក មូល ធន នាយករងរដ្ឋបាខេត្ត។ ខាងភាគីខេត្តស្រះកែវ ដឹកនាំដោយ លោក សាក់ វ៉ាន់នីត សុរិយៈគុណាក់ អាយុទ្ធថៃយ៉ា អភិបាលស្រុកអារញ្ញប្រះថេត នៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នេះ នៅឯ សណ្ឋាគារ”ស្តេសិនវ័ន្ត” ស្រុកអារញ្ញប្រះថេត ខេត្តស្រះកែវ នៃ ព្រះរាជាណាចក្រថៃ ។

នៅក្នុងរបៀបវារៈសំខាន់ៗ ក្នុងការផ្តោតនូវការ ពិភាក្សារវាងក្រុមលេខាធិការដ្ឋានទាំង២ ក្នុងនោះ
ដូចជា៖ កិច្ចសហប្រតិបត្តិការសន្តិសុខតាមបន្ទាត់ព្រំដែនរវាងខេត្តនៃប្រទេសទាំង២។ ការទប់ស្កាត់
និងបង្ក្រាបអំពើល្មើសច្បាប់តាមព្រំដែន ការងារពាក់ព័ន្ធពលករខុសច្បាប់ កិច្ចការងារផ្នែកបរិស្ថាន កិច្ចការផ្នែកសុខាភិបាល វិស័យអប់រំសិក្សា និងវិស័យទេសចរណ៍ ជាដើម…។

នេះជាកិច្ចប្រជុំពិភាក្សានូវចំណុចខ្លឹមសាររួមដើម្បីក្រុមលេខាធិការដ្ឋានរបស់ភាគីទាំង២ ដែលបានផ្តោតក្នុងការកែលម្អលើខ្លឹមសាររួមមួយចំនួនមុននឹងឈានដល់ការឯកភាពខ្លឹមសាររួមគ្នាមួយដើម្បី និងឈានដល់កិច្ចប្រជុំពេញលេញ និងអានសេចក្តីខ្លឹមសាររួមមួយ រវាងភាគីទាំង២ ខេត្តបាត់ដំបង (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) ដែល និងប្រព្រឹត្តទៅវេលាព្រឹកថ្ងៃទី១៣ខែកញ្ញានេះ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំនៃគណៈអភិបាលខេ ត្តទាំង២ (ខេត្តបាត់ដំបង និង ខេត្តស្រះកែវ) ៕ធ.ដ

ដោយៈ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner