អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ ចំណុចភ្លើងស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តស៊េរីទំនើបម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកបុករថយន្តហាយឡិនឌ័រ។ នេះបើយោងតាម កាំមេរ៉ាសុវត្ថិភាពចាប់បាន។

រថយន្តម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកលឿនបំពាន ភ្លើង ស្តុបមិនគោរពច្បាប់ចរាចរណ៍ ជ្រុលទៅបុករថយន្តហាយឡិន ឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

អ្នកនាង ម៉ូលីកា ជាអ្នករកស៊ីអនឡាញដែលមានក្រុមហ៊ុន ជាច្រើន ក្នុងដៃបានផ្តល់ការបកស្រាយតាមទូរស័ព្ទដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា អ្នកនាងពិតបានបើកបុកពិតមែន ហើយពេលនោះ នាង បើកតែម្នាក់ប៉ុណ្ណោះ។ មូលហេតុដែលបង្កហេតុការណ៍នេះ ដោយ សារតែនាងបើកបរលឿនខ្វះការប្រុងប្រុង ព្រោះអ្នកនាងគិត វាជា ពេលវេលារំលងកណ្តាលអធ្រាត្រទៅហើយ មិននឹកស្មានថា មាន រថយន្តផ្សេងចាំឆ្លង ត្រង់ចំណុច ។ ដោយសារតែខ្វះការ ប្រុង ប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់។ នាងក៏ព្រមទទួលស្គាល់ផង។ នាងសូមបដិសេធចំពោះការចោទប្រកាន់មកលើរូបនាងផងដែរ ជាពិសេសគឺការចោទប្រកាន់នាងសេពគ្រឿងស្រវឹងផងដែរ។

ថ្ងៃកើតហេតុ គឺនាងទើបចេញពីប្រជុំការងារជាមួយបងៗរបស់នាង ដល់យប់ជ្រៅហើយការប្រញាប់ស្រូតត្រឡប់មកផ្ទះវិញ។
អតីត តារា ចម្រៀងរូបនេះបានបញ្ជាក់ថា មកពេលនេះ ស្ថានភាពរ បស់ នាង មិនមានបញ្ហាអ្វីនោះ គឺល្អធម្មតា គឺមិនបានកើតរបួសអ្វី ឡើយ។

សម្រាប់ការដោះស្រាយជាមួយម្ចាស់រថយន្តហាយឡិនឌ័រ អ្នកនាងទទួលស្គាល់កំហុសនិងព្រមដោះស្រាយតាមសន្តិវិធី ដោយអ្នកនាងបានចាត់ចែងក្រុមការងារទៅដោះស្រាយហើយ។ រូបនាងមិនចង់ដូចគ្នា នូវរឿងហេតុការណ៍គ្រោះថ្នាក់បែបនេះ នាងក៏សុំអភ័យទោសផងដែរទៅកាន់ម្ចាស់រថយន្ត ហាយឡិនឌ័រ ក៏ដូចជាមហាជនដែលរូបនាងធ្វេសប្រហែស ចំពោះការបើកបរ។

សូមបញ្ជាក់ឡើងផងដែរថាដំបូងឡើយរថយន្ត ហាយឡិនឌ័រ ពណ៌ ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1503 បើកបរ ដោយ បុរស ធ្វើដំណើរតាម បណ្តោយ ផ្លូវ១៨២ក្នុងទិសដៅពី លិចមក កើតក្នុង ល្បឿនមធ្យម។លុះមកដល់ចំណុចកើតហេតុ ខាងលើរថយន្ត បានបត់ឆ្វេងឆ្លងស្តុបខៀវបម្រុងនិងជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ខណះពេលបត់ដល់ ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់ តែ មាន រថយន្តម៉ាក BMW ពណ៌ស មិនមានស្លាកលេខ របស់អ្នកនាង ម៉ូលីកា បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុង ទិសដៅពីជើងមក ត្បូងក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហមមិនគោរពច្បាប់ចរាចរណ៍ក៏ជ្រុលទៅបុករថយន្តហាយឡិនឌ័រចំកង់ខាងក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់កង់និងខូចខាតកាងពីក្រោយយ៉ាងដំណំចំណែកឯរថយន្តបង្កម៉ាកBMWវិញរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរផងដែរ ។សំណាងល្អមិនបង្កឱ្យមាន គ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ។ គ្រោះថ្នាក់ រថយន្ត ទាំងពីរ ត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុករង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕
ដោយ ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner