លោក ដូណាល់ ត្រាំ បញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកដែលទើបចុះចេញពីតំណែង គឺជាមហន្តរាយមួយលើគោលនយោបាយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ លោក ចន បូលតុន ដែលទើបចុះចេញពីមុខតំណែងជាទីប្រឹក្សាសន្តិសុខជាតិ គឺជាមហន្តរាយមួយ ចំពោះគោលនយោបាយកូរ៉េខាងជើង និងមិនសមស្របចំពោះវេណេស៊ុយអេឡា ព្រមទាំងមិនត្រូវជាមួយមន្ត្រីរដ្ឋបាលសំខាន់ៗ។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃពុធនេះ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា យើងបានវិលត្រឡប់ទៅរកស្ថានភាពដ៏អាក្រក់វិញ នៅពេលដែលលោក ចន បូលតុន និយាយអំពីគំរូលីប៊ី វាគឺជាគ្រោះមហន្តរាយមួយ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា អតីតទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានបង្កើតកំហុសឆ្គងនានា ដែលរួមទាំងការធ្វើឲ្យមានការអាក់អន់ចិត្តដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមរយៈការទាមទារថា លោកគួរតែធ្វើតាមគំរូលីប៊ី និងប្រគល់អាវុធនុយក្លេអ៊ែរទាំងអស់ចេញមក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner