ប្រធានាធិបតីអ៊ីរ៉ង់ព្រមានជាថ្មីថា អ៊ីរ៉ង់នឹងកាន់តែបន្ថយការគោរពចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥បន្ថែមទៀត

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានជាថ្មីទៀតនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកនឹងកាន់តែបន្ថយការគោរពចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថែមទៀត ហើយថា  ការស្រេកឃ្លានចង់បានសង្រ្គាមរបស់សហរដ្ឋអាម៉េរិកនឹងទទួលបរាជ័យ។

ការកត់សម្គាល់បែបនេះរបស់លោក ហាសាន់ រូហានី បានកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានចេញមុខស្វាគមន៍ ចំពោះការបណ្តេញទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន ចេញពីតំណែង ដោយនិយាយថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ នេះ នឹងទប់ស្កាត់កុំឲ្យផ្ទុះសង្រ្គាម។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ខណៈសត្រូវបានដាក់សម្ពាធជាអតិបរមាមកលើយើង ពួកយើងត្រូវបានឆ្លើយតប តាមរយៈការតស៊ូជម្នះ ខណៈការលើកឡើងនេះ ទំនងជាចង់សំដៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner