ចិន រិះគន់អាល្លឺម៉ង់ ក្រោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ជួបជាមួយសកម្មជនក្រុងហុងកុង

ចិន៖ ចិន បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានជំនួបកាលពីពេលថ្មីៗនេះរវាងលោក ចូស៊ោ វុង ដែលជាសកម្មជនក្រុងហុងកុង និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ហេកូ ម៉ាអាស់ ដោយបានប្រកាសថា ជំនួបនោះនឹងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងបែរឡំាង ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាល្លឺម៉ង់លោក Ken Wu បានស្តីបន្ទោសជាសាធារណៈដល់បេសកកជនអាល្លឺម៉ង់ នៅក្នុងការជំទាស់ប្រឆាំងជំនួបកាលពីថ្ងៃពុធសប្តាហ៍នេះ ពោលគឺពីរថ្ងៃក្រោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានជួបជាមួយលោក វុង នៅក្នុងទីក្រុងប៉េកាំង។ ឯកអគ្គរដ្ឋទូតចិនប្រចំាប្រទេសអាល្លឺម៉ង់រូបនេះ បន្ថែមទៀតថា ជំនួបនេះនឹងមានផលវិបាកអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី ហើយភាគីចិនត្រូវតែមានប្រតិកម្ម។

សូមរំលឹកថា លោក វុង គឺជាសកម្មជនក្រុងហុងកុងបានទៅដល់ទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស់។ បើតាមលោកលោក Ken Wu សមាជិកសភាអាល្លឺម៉ង់ ក៏បានជួបជាមួយលោក វុង ផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner