សាលា Shrewsbury International Phnom Penh ផ្តល់អាហារូបករណ៍ចំនួន ៥០ម៉ឺន សម្រាប់ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២៣ និង ២០២៤

ភ្នំពេញ ៖ សាលាអន្ដរជាតិ Shrewsbury ភ្នំពេញដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កំពុងផ្តល់កម្មវិធីអាហារូបករណ៍ ៥០ម៉ឺនដុល្លារ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សមកទទួលការសិក្សាតាមស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេស ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំរបស់ព្រះរាជាណាចក្រកម្ពុជា។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការជាផ្លូវការនៅដើមខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ការអប់រំលំដាប់ពិភពលោកដល់យុវជនយុវតីវ័យក្មេងដែលសក្ដានុពល ដែលពួកគេនឹងក្លាយជាអ្នកកំណត់អនាគតល្អប្រសើរនៃប្រទេសកម្ពុជា និងពិភពលោក។ សាលានេះមានគោលបំណងលើកទឹកចិត្តឲ្យឪពុកម្តាយរបស់កុមារដែលមានភាពវៃឆ្លាតខ្ពស់ធ្វើការជ្រើសរើសសាលា Shrewsbury ហើយឥឡូវនេះសាលាកំពុងចាប់ដំណើរការកម្មវិធីអាហារូបករណ៍ Gifted Children Scholarship សម្រាប់កុមារដែលមានអំណោយទានពិសេសផងដែរ។

ចាប់តាំងពីការបើកដំណើរការមក សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានទាក់ទាញជិតមួយភាគបួននៃសិស្សកំពូលនិងពូកែ សម្គាល់ដោយការធ្វើតេស្ត IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមកពីវប្បធម៌ចម្រុះទាំង ១១ សញ្ជាតិផ្សេងៗគ្នា មកដាក់ពាក្យរៀននៅសាលា។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមបេក្ខជនទាំងអស់ អ្នកដាក់ពាក្យដែលក្មេងជាងគេមានអាយុត្រឹមតែ ៤ ខែប៉ុណ្ណោះ។

លោក Charles Wong ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលធ្លាប់បានបម្រើការនៅក្នុងជាង ១០ ប្រទេសជុំវិញពិភពលោកក្នុងវិស័យអប់រំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ បានមានប្រសាសន៍ថា សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាសាលាល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស ដែលមានប្រសិទ្ធភាពត្រូវបានគេទទួលស្គាល់រយៈពេល ជាង ៤០០ ឆ្នាំមកហើយ។

លោក Charles Wong ជឿជាក់យ៉ាងមុតមាំលើការប្រើប្រាស់ទិន្នន័យជាក់ស្តែង ហើយកំណត់ត្រាតាមដានរបស់សាលា Shrewsburyចក្រភព្រអង់គ្លេសបង្ហាញថា ២០ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០២១ របស់ខ្លួនបានបន្តការសិក្សានៅសាកលវិទ្យាល័យកំពូលទាំង ២០ របស់ពិភពលោក ដូចជា Cambridge, Oxford និង MIT ជាដើម។

សូមបញ្ជាក់ថា ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការហើយនៅទីតាំង Flatiron ក្នុងរាជធានីភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុពី ២ ទៅ ៥ឆ្នាំ)។ បរិវេណសាលាសំខាន់របស់សាលាគ្រោងនឹងបើកនៅខែកញ្ញាឆ្នាំ ២០២៤ ក្នុងខណ្ឌជ្រោយចង្វារភាគខាងជើងនៃទីក្រុង។ បរិវេណសាលាធំនឹងផ្តល់អាហារដល់សិស្សបឋមសិក្សា និងមធ្យមសិក្សា និងផ្តល់កន្លែងស្នាក់នៅ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner