ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២

ជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការពិភាក្សាទាក់ទង នឹងទស្សនវិស័យការងារ និងអាជីពនោះទេ។ វាប្រសើរជាង ប្រសិនបើអ្នកពិភាក្សា ឬចរចា រឿងរ៉ាវទាំងឡាយណាដែលមិនតម្រូវអោយមានការប្រមើលមើលវែងឆ្ងាយ ឬដែលមិន តម្រូវឲ្យមានការសម្រេចចិត្តណាមួយនោះទេ។ ក្នុងនោះ សូមប្រើប្រាស់ពេលវេលាដែលមាន ដើម្បីចាប់ផ្តើមធ្វើការងារដែលបានគិតគូរកន្លងមក។ ទន្ទឹមនឹងនេះ សូមបោះបង់ចោលការ សង្ស័យ ឬការបារម្ភដែលមិនចាំបាច់។ លើសពីនេះ សូមមានការជឿជាក់ទៅលើខ្លួនឯងឲ្យ បានច្រើន។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះស្ថានភាពមួយចំនួនអាចនឹងបន្លាំការ គិត និងការសម្រេចចិត្តរបស់អ្នក។ អាស្រ័យហេតុនេះ សូមចាត់ចែងការងារសំខាន់ រហូតទៅ ដល់ថ្ងៃក្រោយទើបជាការល្អប្រសើរ ហើយមិនធ្វើឲ្យអ្នកមានការខាតបង់។ ក្នុងនោះដែរ អ្នក គួរព្យាយាមធ្វើកិច្ចការដែលសំខាន់ៗ ហើយកុំគិតគូរវែងឆ្ងាយរឿងគម្រោងអនាគតនៅពេល នេះ។ យកចិត្តធ្វើការងារ ពិសេសការទទួលខុសត្រូវគួរតែធ្វើឡើងដោយម៉ត់ចត់។ ហោរា សាស្រ្តអាជីពណែនាំលោកអ្នកមិនគួរយកចិត្តទុកដាក់ច្រើនទៅលើកំហុសដែលអ្នកបានធ្វើ ដោយការធ្វេសប្រហែស។ ក្នុងនោះ បើទោះបីជាពេលព្រឹកការងារមិនទាន់បានសម្រេចក៏ មិនគួរអស់សង្ឃឹមឡើង។​

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកផ្តោតលើការប្រមូលពត៌មាន និងពីនិត្យឯកសារ។ ការប្រញាប់ប្រញាលក្នុងការរកស៊ីនឹងមិននាំឲ្យមានផលល្អប្រសើរឡើយ។ ក្នុងនោះលោកអ្នកមិនគួររស់នៅក្នុងគំនិតអវិជ្ជមាននោះទេ។​ ចូរបន្តធ្វើការងាររបស់អ្នក នោះនឹងទទួលបានសំណាងដ៏ល្អ។ ក្នុងនោះសូមបង្កើនចំណាប់អារម្មណ៍ទៅភាពអាថ៌កំបាំងផ្សេងៗរបស់ការងារ។ ទន្ទឹមនឹងនោះ នៅពេលដោះស្រាយបញ្ហាអាជីវកម្ម អ្នកអាចពឹងផ្អែកលើអារម្មណ៍ខាងក្នុងរបស់អ្នកបាន ប៉ុន្តែក៏ត្រូវគិតពីបរិយាកាសជុំវិញដែរ។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។​ ក្នុងរយៈថ្ងៃនេះ ចូរព្យាយាមកុំធ្វើការងារដោយការប្រថុយប្រថាន ពីព្រោះការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម និងការងារការិយាល័យរបស់អ្នក។ ក្នុងពេលនេះការពិភាក្សា​ចរចា និងការធ្វើសន្ទរកថាផ្សេងៗគឺមានដំណើរកាល្អ ដោយសារលោកអ្នកទទួលបានអំណោយផលក្នុងការបង្ហាញពីគោលគំនិតបានយ៉ាងត្រឹមត្រូវ។ ចំពោះបញ្ហាតូចតាចមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានដល់គោលដៅរបស់អ្នកទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏សូមធ្វើការគិតគូរពិចារណាមុនសម្រេចចិត្ត ហើយការពឹងពាក់អាស្រ័យអ្នកដទៃគួរតែធ្វើក្នុងកំរិតតូចចង្អៀត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការធ្វើអាជីវកម្ម ការបោះទុន និងការចាយវាយនានា។ លោកអ្នករំពឹងថានឹងទទួលបានប្រាក់ចំណេញច្រើន ហើយចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជននឹងទទួលបានការតំឡើងប្រាក់ឧបត្ថម្ភ និងឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារ។ ក្នុងនោះសូមចំណាយពេលវេលាធ្វើការឲ្យបានច្រើន ពីព្រោះក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងទទួលបានភាពចម្រើនរុងរឿងតាមក្តីប្រាថ្នា។ លើសពីនេះ ក្នុងពេលពេញមួយថ្ងៃអ្នកនឹងពោរពេញទៅដោយភាពរីករាយ និងអារម្មណ៍ភ្លឺស្វាង។ ផ្ទុយទៅវិញ សូមត្រៀមខ្លួនប្រឈមនឹងភាពអវិជ្ជមានខ្លះៗកផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អកនុងការប្រាស្រ័យទាក់ទងជាមយយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលការពិភាក្សាអំពីបញ្ហាសំខាន់ៗរហូតដល់ពេលក្រោយ។ លើសពីនេះសូមកុំខ្ជះខ្ជាយពេលវេលានិយាយបកស្រាយច្រើន បើទោះបីជាលោកអ្នកមានឳកាសបញ្ជាក់អំពីករណីអវិជ្ជមានទាំងនោះក្តី។ សូមរក្សាសកម្មភាពនានាឲ្យនៅដដែលសិន កុំធ្វើកំណាយពេលឥតប្រយោជន៍ ឬដែលធ្វើឲ្យរង្គើបញ្ហា ហើយគ្មានដំណើរស្រាយ។ ចូរសម្រួលប្រណិតភាពការងារនៅពេលព្រឹក ប៉ុន្តែក៏មិនគួរចំណាយកំលាំងដោយមិនសមហេតុផលនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ការវិនិយោគរបស់អ្នកទាំងអស់នឹងទូទាត់បានយ៉ាងលឿន។ សូមព្យាយាមចំណាយពេលធ្វើការឲ្យបានច្រើនបំផុត។ ហោរាសាស្រ្តអាជីព ណែនាំកុំឲ្យមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុឡើយ បើទោះបីជាជួបផលលំបាកបន្តិចបន្តួចក្តី។ ពេលនេះលោកអ្នកមានសញ្ញាណបង្កើនការចាប់អារម្មណ៍ ដូច្នេះអ្នកគួរចំណាយខ្លះដើម្បីស្រង់យកពត៌មានសំខាន់ៗជុំវិញអាជីពរបស់អ្នក។ ការប្រើប្រាស់អារម្មណ៍នៅកន្លែងការងារក្នុងថ្ងៃនេះគឺអាចជឿជាក់បាន ដូច្នេះសូមជឿជាក់លើការយល់ឃើញរបស់ខ្លួនឯង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមផ្តោយការយកចិត្តទុកដាក់លើការងារតែមួយ ហើយត្រូវមានភាពរហ័សរហួនក្នុងការប្រមូលយកពត៌មាន។ លោកអ្នកមិនអាចធ្វើការសម្រេចចិត្តដោយឆាប់រហ័ស ប្រថុយប្រថាន ឬដែលគ្មានឯកសារលំអិតបានទេ។ ក្នុងពេលនេះមានការប្រែប្រួលបរិបទការងារខ្លះ ហើយប្រហែលជាអ្នករំពឹងថានឹងមានដំណើរបេសកកម្មផ្លូវឆ្ងាយដើម្បីឆ្ពោះទៅរកឋានៈតួនាទីថ្មី។ ទន្ទឹមនឹងនេះលោកអ្នកទទួលបានអំណោយផល និងកំលាំងដើម្បីជំនះរាល់ការលំបាក ឬការពិភាក្សាចរចាដោយភាពត្រឹមត្រូវ។ ក្នុងនេះដែរ ថ្ងៃនេះមានអំណោយផលដល់ការបើកហាងថ្មី ការឡើងគេហដ្ឋានជាដើម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់ជួបប្រទះការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញភារកិច្ចប្រចាំថ្ងៃ។ ប្រហែលជាអ្នកនឹងត្រូវប្រឈមមុខនឹងឧបាយកលរបស់ដៃគូប្រកួតប្រជែង អាស្រ័យេហតុនេះសូមយកចិត្តទុកដាក់រាល់សកម្មភាព និងភាពប្រែប្រួលឲ្យបានរួសរាន់បំផុត។ ការជឿទុកចិត្តគួរតែមានកំរិត ក៏ប៉ុន្តែក៏មិនត្រូវមានការសង្ស័យដោយគ្មានមូលដ្ឋានច្បាស់លាស់នោះដែរ។ ក្នុងពេលនេះអ្នកគួរជឿជាក់លើខ្លួនឯងឲ្យបានច្រើន ហើយព្យាយាមបញ្ឈប់ការគិតពីកំហុសអតីតកាលដែលបង្អាក់ជំហានរបស់អ្នក ឬ ដែលធ្វើអោយអ្នកមានការព្រួយបារម្ភលើសពីស្ថានភាពពិត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហិរញ្ញវត្ថុរបស់អ្នកនឹងកើនឡើងក្នុងកំរិតខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចជឿជាក់មនុស្សដែលនៅក្បែខ្លួនបាន ពួកគេមានសេចក្តីស្មោះត្រង់ និងអាចជួយជ្រោមជ្រែងការងាររបស់អ្នកបានល្អ។ នៅរវាងពេលព្រឹក អ្នកអាចជួបបញ្ហាតិចតួច ប៉ុន្តែមិនរំខានដល់ការងានោះទេ។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍បន្ថែម នោះនឹងអាចយល់ពីឬសគល់ពីបញ្ហាបានដោយងាយ។ ក្នុងពេលនេះគំនិតយោបល់ និងពាក្យសំដីរបស់អ្នកទទួលបានការគាំទ្រខ្លាំង។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានស្ថេរ ភាពល្អក្នុងការគ្រប់គ្រងស្ថានភាពប្រែប្រួលនានា។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងដៃគូការងាររបស់អ្នកទេ។ កំហុសដោយសារពាក្យសំដី និងការសម្រេចចិត្តមានភាពផុយស្រួយខ្លាំង ដូច្នេះកុំធ្វើការងារធំ ពិសេសការពិភាក្សាផ្តោះផ្តងគំនិត។ ទន្ទឹមនឹងនោះ កុំផ្តេកផ្តួលបញ្ហា ប៉ុន្តែគួរព្យាយាមបង្កើតភាពសម្បូរបែបក្នុងការងារ និងសកម្មភាពនានា ដូចជាការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាដើម។ ក្នុងពេលនេះអ្នកក៏អាចធ្វើការងារបំពេញក្តីស្រមៃរបស់ខ្លួនបាន គឺគ្រាន់តែត្រូវប្រកាន់ខ្ជាប់គម្រោង និងពត៌មានដែលប្រាកដប្រជាបំផុត។ ទន្ទឹម នឹងនេះ សូមរក្សាភាពអត់ធ្មត់អោយបានក្នុងកំរិតអតិបរមា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងជួបស្ថានភាពងាយស្រួលបំផុត សម្រាប់ការងារ។ អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវចំពោះរាល់ស្ថានភាពទាំង ឡាយដែលអាចនឹងកើតឡើង។ ក្នុងនោះ ប្រសិនជាអ្នកនឹងធ្វើការសហការជាមួយដៃគូ គឺ នឹងទទួលបានទិន្នផលល្អប្រសើរ ហើយភាពស្មោះត្រង់ ការការជួយទំនុកបម្រុងនឹងមាន ច្រើនផងដែរ។ ក្នុងពេលស្របគ្នា សូមបោះបង់ចោលគំនិតអាត្មានិយម ហើយភាពស្មោះត្រង់ គឺមានតម្លៃបំផុតសម្រាប់អនាគតអាជីពនាពេលនេះ។ លើសពីនេះ ប្រសិនបើអ្នកសម្រេច ចិត្តចង់ចាកចេញពីស្ថានភាពចាស់គឺអាចធ្វើទៅបានដោយងាយស្រួលបំផុត។ ប្រការ ដែល គួរចាប់អារម្មណ៍នាពេលនេះ គឺជៀសវាងរឿងរបស់អ្នកដទៃ។

ចំណាំៈឆ្នាំទាំង៤ រោង មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានលាភសក្ការៈ ច្រើនទាំលុយកាក់ ទ្រព្យធន និងឳកាសអភិវឌ្ឍន៍ការងារ។ ក្នុងនោះ ការដោះស្រាយបញ្ហា នឹងអាចធ្វើទៅបានដោយងាយស្រួល។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner