អូស្ត្រាលីអំពាវនាវឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅអ៊ីរ៉ង់ ក្រោយមានករណីចាប់ខ្លួនដោយគ្មានមូលហេតុ

អូស្រា្តលី៖ រដ្ឋាភិបាលអូស្រា្តលីបានជម្រុញឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្ន បន្ទាប់ពីពលរដ្ឋអូស្ត្រាលី០៣នាក់ហើយត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពុំទាន់មានការបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់នៅឡើយទេ ។

ពលរដ្ឋអូស្រ្ដាលីទាំងបីនាក់នេះ មានពីរនាក់ជាស្ត្រី និងម្នាក់ទៀតជាបុរស ដោយស្ត្រីម្នាក់ត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយ ខណៈស្ត្រីម្នាក់ និងបុរសជាគូស្នេហ៍នឹងគ្នាត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនកាលពីប៉ុន្មានខែមុននេះ ។

ជាការឆ្លើយតប រដ្ឋាភិបាលអូស្រ្ដាលីបានចេញសេចក្ដីណែនាំឱ្យប្រជាជនខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឱ្យបានច្បាស់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយសារតែជនបរទេសក្នុងនោះរួមទាំងអូស្ត្រាលី ទំនងជាប្រឈមមុខនឹងហានិភ័យខ្ពស់ពីការចាប់ និង ឃុំខ្លួនពីសំណាក់អាជ្ញាធរក្រុងតេហេរ៉ង់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner