ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងចុះអធិការកិច្ចដោយផ្ទាល់ការធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតខ្នាតយក្ស ដែលអាចបាញ់ម្តងបានជាច្រើនគ្រាប់
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃពុធនេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ច និង បញ្ជាដោយផ្ទាល់ ការធ្វើតេស្តជើងទម្រងគ្រាប់រ៉ុក្កែតខ្នាតយក្ស ដែលអាចបាញ់ម្តងបានជាច្រើនគ្រាប់ ។
កំឡុងចុះត្រួតពិនិត្យដោយផ្ទាល់នេះ លោក គីម ជុងអ៊ុន បាននិយាយថា សមត្ថភាពរបស់ប្រព័ន្ធគ្រាប់រ៉ុក្កែតត្រូវបានផ្ទៀងផ្ទាត់ជាលើកចុងក្រោយ នៅក្នុងប្រតិបត្តិការប្រយុទ្ធ ហើយអ្វីដែលត្រូវបន្តធ្វើឡើងជាមួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នោះគឺការធ្វើតេស្ដ ។
សូមរំលឹកថា នៅថ្ងៃអង្គារសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីទាំងពីរគ្រាប់ខាងលើ ចេញពីតំបន់ កែឆុន ខេត្ត ព្យុងកាន់ ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដោយហោះបានចំងាយ៣៣០គីឡូម៉ែត្រ ៕ធ.ដ