ហ្វីលីពីន មានមនុស្សស្លាប់១,០២១នាក់ហើយ ដោយសារគ្រុនឈាម
អត្ថបទដោយ៖
Kien Sereyvuth
មនុស្សជាង១ពាន់នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម នៅប្រទេសហ្វីលីពីន តាំងពីដើមឆ្នាំ២០១៩មកនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Enrique Domingo អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែសីហា ២០១៩ ចំនួនមនុស្សស្លាប់ដោយសារគ្រុនឈាមមានចំនួន១,០២១ នាក់ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានចំនួនត្រឹមតែ៦២២នាក់។ ប្រភពថា អ្នកស្លាប់មានអាយុចន្លោះពី៥ ទៅ៩ ឆ្នាំ៕ធ.ដ