មហាសេដ្ឋី ជេក ម៉ា លាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការ

កាលពីថ្ងៃទី១០ កញ្ញា ២០១៩ មហាសេដ្ឋីចិន ជេក ម៉ា ដែលជាអ្នកត្រួសត្រាយផ្លូវដល់សេវាកម្មលក់ទំនិញអនឡាយក្នុងប្រទេសចិន បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការ។

បុរសមានទ្រព្យសម្បត្តិជាង៣៨ពាន់លានដុល្លារអាមេរិករូបនេះ ធ្លាប់បានលើកឡើងថា “មុនពេលខ្ញុំមានអាយុ៧០ឆ្នាំ ខ្ញុំអាចធ្វើរឿងមួយចំនួនក្នុងផ្នែកផ្សេងក្នុងវិស័យអប់រំជាដើម”។

លោក ជេក ម៉ា បានប្រកាសពីគោលបំណងលាលែងនេះតាំងពីមួយឆ្នាំមុន។ ទោះបីជាដើរចេញពីតំណែងជាន់ខ្ពស់នៅ Alibaba ប៉ុន្តែរំពឹងថាលោកនឹងបន្តមើលថែអនាគតក្រុមហ៊ុនតាមរយៈ ការធ្វើជាសមាជិកពេញមួយជីវិតជាមួយ Alibaba Partnership ដែលមានសមាជិក ៣៦នាក់។ លោកក៏នឹងអាចទទួលបានភាគហ៊ុន ៦,២២% នៃ Alibaba ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner