ថៃ ព្រួយបារម្ភពីការប្រកួតប្រជែងទីផ្សារទុរេននៅចិន ក្រោយចិនទទួលជោគជ័យ ក្នុងការដាំពូជទុរេនពីម៉ាឡេស៊ីបានដោយខ្លួនឯង

ថៃ៖ ស្ថាប័នពាណិជ្ជកម្មថៃបានក្រើនរំលឹកដល់កសិករថៃ ត្រូវតែព្យាយាមពង្រឹងគុណភាពទុរេនខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីខេត្ត ហៃណាន ប្រទេសចិនទទួលបានជោគជ័យក្នុងការដាំទុរេន ដែលខ្លួនបានយកពូជពីម៉ាឡេស៊ី។

ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (DITP) ប្រចាំនៅខេត្ត ណានជីង លោកស្រី Wanlada Rattanapanich បាននិយាយថា លោកស្រីបានតាមដានមើលការសាកល្បងដាំទុរេនរបស់ចិនក្នុងរយៈពេលថ្មីនេះដែរ។ លោកស្រីបន្តថា ក្រុមហ៊ុនឯកជនមួយនៅខេត្ត ហៃណាន បានទិញគ្រាប់ពូជធុរេន Sanno ពីប្រទេសម៉ាឡេស៊ី នឹងទទួលជោគជ័យក្នុងការដាំធុរេននៅទីក្រុង Sanya ភាគខាងត្បូងខេត្តហៃណាន។ លោកស្រី Wanlada បានបន្ថែមទៀតថា ទោះជាហៃណាន មិនទាន់អាចដាំទុរេន បានក្តី តែក្រោមការស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែមទៀត ទុរេនចិន អាចជាដៃគូរប្រកួតប្រជែងរបស់ថៃនៅពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ទុរេនដែលដាក់លក់នៅប្រទេសចិន មាន៨០% ជាទុរេនរបស់ថៃ ដោយលោកស្រី Wanlada បានបញ្ជាក់ទៀតថា ដើម្បីរក្សាទីផ្សារនៅចិនបាន កសិករថៃត្រូវតែបង្កើនគុណភាពទុរេនខ្លួន ជាពិសេសលើទំហំនឹងរសជាតិរបស់ទុរេន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner